ក្រុមឈ្មួញកំពង់សម្រុកដឹកជញ្ជូនទំនិញមកពីប្រទេសវៀតណាម ចូលមក កម្ពុជា តាមរយះទូក និងដឹកជញ្ជូនយកទៅលក់ចែកចាយបន្ត តើទំនិញទាំងអស់នេះបានត្រួតពិនិត្យពីគយនិងរដ្ឋាករជ្រៃធំដែររឺទេ?

29

ខេត្តកណ្តាល ÷ ក្រុមឈ្មួញកំពង់សម្រុកដឹកជញ្ជូនទំនិញ នំកញ្ចប់ និងទំនិញផ្សេងៗទៀតរាប់សិបកេស តាមរយៈទូកឈើ ចេញពីផ្សារ (ឡុងបិន ប្រទេសវៀតណាម) យកមកស្តុកទុកនៅចំនុចភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល យ៉ាងអនាធិបតេយ្យ ដោយពុំដឹងថាទំនិញខាងលើនេះ បានត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេស របស់សាខាគយនិងរដ្ឋាករជ្រៃធំ និងសាខាគយនិងរដ្ឋាករព្រែកជ្រៃ-កោះទន្លា ដែររឺមួយយ៉ាងណា?

ជាក់ស្ដែងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ មានសកម្មភាពដឹកជញ្ជូនទំនិញតាមទូកមកពីប្រទេសវៀតណាម ចូលមក កម្ពុជា អ្នកសារព័ត៌មានបានសាកសួរទៅអ្នកបើកទូកឈើដឹកទំនិញខាងលើ ( មិនស្គាល់អត្តសញ្ញាណ ) បានរៀបរាប់ថា ចំពោះទំនិញដែលនាំចូលមកពីប្រទេសវៀតណាមនេះបានបង់ពន្ធរួចរាល់ហើយ ហើយក៏មិនមែនបង់តែមួយស្ថាប័ននោះទេ គឺបង់ ០៦-០៧ ស្ថាប័នឯណោះតាមតិច តាមច្រើន ចាប់ពី ១០មុឺនរៀល ទៅ ៦០មុឺនរៀល តាមកន្លែង ប៉ុន្តែមិនមានវិក័យប័ត្រត្រួតពិនិត្យត្រឹមត្រូវនោះទេ។

មជ្ឈដ្ឋានជុំវិញបានលើកជាសំណួរថា បើទំនិញទាំងអស់នេះស្របច្បាប់ ហេតុម្តេចមិនដឹកជញ្ជូនតាមច្រកផ្លូវធំ ងាយស្រួលក្នុងការដឹកជញ្ជូន? ហើយមួយវិញទៀតបើទំនិញទាំងអស់នេះស្របច្បាប់និងបានត្រួតពិនិត្យតាមស្តង់ដារ ហេតុអ្វីបានជាត្រូវបង់លុយគ្រប់កន្លែង? ហើយដឹកជញ្ជូនតាមទូក លិបលរៗដូចចោរលួចសេះយ៉ាងនេះ?

តាមការអះអាងពីប្រជាពលរដ្ឋម្នាក់់ដែលរស់នៅទីនោះ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ចំពោះទីតាំងស្តុក និងការដឹកជញ្ជូនខាងលើនេះ ហាក់មិនប្រក្រតីនោះទេ ប្រហែលជាត្រូវដងត្រូវផ្លែអស់ហើយមើលទៅ ដោយសារគេសង្កេតឃើញថា បន្ទាប់ពីដឹកទំនិញយកមកស្តុកទុកនៅពេលល្ងាចរួចរាល់ លុះដល់យប់ម៉ោងប្រមាណ ៨.៩យប់ មានឡានកូរ៉េបិតជិតឈឹង ពាក់ស្លាកលេខ ភ្នំពេញ 3E- 7471 និងមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 3E- 0772ចូលមកដឹកយកទៅលក់ចែកចាយបន្ត នៅតាមដេប៉ូនានាក្នុងរាជធានីខេត្ត ជារៀងរាល់ថ្ងៃ ដោយពុំមានមន្ត្រីជំនាញពាក់ព័ន្ធណាចុះមកត្រួតពិនិត្យម្តងណាឡើយ។

តាមការបង្ហើបពីប្រជាពលរដ្ឋបានប្រាប់អោយដឹងទៀតថា មិនមែនមានតែចំនុចភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅខាងលើនោះទេ នៅចំនុចភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃឯណោះក៏អញ្ចឹងដែរ មានទាំងទាហ៊ាន ដាក់កុងត្រូលមិនដឹងជាទាហ៊ានខាងណាអោយពិតប្រាកដ មានទាំងស្នាក់ការនគរបាលការពារព្រំដែនគោគ តែមិនដែលឃើញអនុវត្តច្បាប់ក្នុងនាមខ្លួនជាអាជ្ញាធរឡើយ។

ពាក់ព័ន្ធការលើកឡើងខាងលើនេះដែលអង្គភាពសារព័ត៌មានយើងមិនសុំការបកស្រាយពីស្ថាប័នពាក់ព័ន្ធណាមួយទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង។

ជុំវិញការចុះផ្សាយខាងលើនេះប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងមន្ត្រីអត់លិឍដែលមានការព្រួយបារម្ភជាខ្លាំង ចំពោះចំណីអាហារដែលចូលមកគ្មានការត្រូតពិនិត្យជាពន់ពេក មិនដឹងថាចំណីអាហារទាំងនោះ មានគុណភាពយ៉ាងណា រឺហួសការកំណត់ ដែលបណ្តាលអោយប៉ះពាល់ដល់សុខភាព មនុស្សចាស់ និងកូនក្មេងគ្រប់រូប គ្រប់មជ្ឈដ្ឋាន បានធ្វើការសំណូមពរ និងគោរពស្នើរសុំដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ពិសេសឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់កំលាំងក្រោមឱវាទត្រួតពិនិត្យឡើងវិញនូវគ្រឿងឧបភោគបរិភោគ នៅចំនុចទីតាំងខាងលើផងទាន! ។

អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬស្ថាប័នពាក់ព័ន្ធផងដែរដែលសារព័ត៌មានយើងខ្ញុំគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមមានភាពកម្សោយមិនគោរពតួរនាទីនិងកាតព្វកិច្ចដែលខ្លួនគ្រប់គ្រងនោះឡើយធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញតែប៉ុណ្ណោះ ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីស្ថាប័នពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕