(ខេត្តកណ្ដាល)÷នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទសហការជាមួយបណ្តាសមត្ថកិច្ចពាក់ព័ន្ធ ចុះជួយជម្លៀសប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកកណ្តាលស្ទឹង ដើម្បីរកទីទួលសុវត្ថិភាពស្នាក់នៅបណ្តោះអាសន្ន។