រុស្ស៊ីទទួលយកសំណើពីក្រសួងព័ត៌មាន ក្នុងការជួយដល់កម្ពុជា ធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស និងមន្រ្ដីជំនាញបច្ចេកទេសព្រមទាំងការពិនិត្យទៅលើការផ្ដល់អាហារូបករណ៍ផ្នែកជំនាញសារព័ត៌មាន

10

ភ្នំពេញ៖ ក្នុងជំនួបរវាង ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង បានផ្ដោតជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន ជាពិសេសការផ្សព្វផ្សាយ និងផ្លាស់ប្ដូរព័ត៌មាន ពីគ្នាទៅវិញទៅមករវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ។
តាមរយៈនេះដែរ ភាគីរុស្ស៊ីក៏បានទទួលយកសំណើពីក្រសួងព័ត៌មាន ក្នុងការជួយដល់កម្ពុជា ធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស និងមន្រ្ដីជំនាញបច្ចេកទេសព្រមទាំងការពិនិត្យទៅលើការផ្ដល់អាហារូបករណ៍ផ្នែកជំនាញសារព័ត៌មាន ថែមទៀតផងដែរ៕