លោក ជា ហ៊ាន ជាប្រធានអង្គការប្រឆាំងអំពើពុករលួយ រងបណ្តឹងប្រជាពលរដ្ឋចំនួន 16 គ្រួសារ

609

តំណាងប្រជាពលរដ្ឋ 16 គ្រួសារ ដែលមានទីលំនៅនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មិនសុខចិត្ត និងលោក ជា ហ៊ាន បានដាក់ពាក្យបណ្ដឹង ប្រធានអង្គការប្រឆាំងអំពើពុករលួយ ពីបទញុះញង់ឲ្យមានជម្លោះ និងបរិហារកេរ្តិ៍ហើយនិងស្នើសុំដល់ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្គេតតអង្គការនេះដើម្បីលុបឈ្មោះអង្គការនេះចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ។

-ពាក្យចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សូមគោរពចូលមកដល់ ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក្យបណ្តឹងនោះបានគោរពជូនដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបានរៀបរាប់ថា កាលពីថ្ងៃទី 28 ខែសីហា.ឆ្នាំ 2023 អង្គការខាងលើបានសរសេរបង្ហោះលើបណ្ដាញសង្គម ហ្វេសប៊ុក  ចោទប្រកាន់ថាពួកយើងខ្ញុំ 16 គ្រួសារថាបានឈូសឆាយដីរបស់រដ្ឋនៅឃុំ ត្រពាំងជោ នោះវាមិនពិតទេ។ ផ្ទុយទៅវិញដីដែលពួកយើងខ្ញុំឈូសឆាយនិងអាស្រ័យផលនោះគឺស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានអាជ្ញាធរទទួលស្គាល់ស្របច្បាប់។
និងនៅថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ2023 អង្គការនេះបានលួចផ្ដល់ព័ត៌មានឲ្យបរទេសតាមរយៈវិទ្យុអាស៊ីសេរី ផ្សាយធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិទាំងមូល និងប៉ះពាល់ដល់សិទ្ធិរស់នៅស្របច្បាប់របស់ពួកយើងខ្ញុំទាំង 16 គ្រួសារ។ម្យ៉ាងវិញទៀតពួកយើងខ្ញុំដាក់ការសង្ស័យថាអង្គការនេះមានចេតនាចង់បំផ្លាញសន្តិភាព តាមរយៈការញុះញង់ និងប្រមូលទិន្នន័យ ឲ្យបរទេស ដើម្បីទទួលបានជំនួយពីក្រៅប្រទេសបច្ចុប្បន្ននេះអង្គការបានដើរប្រមូលកម្លាំងជនអនាធិបតេយ្យចាប់យកដីអ្នកស្រុក និងឈូសឆាយដីរបស់រដ្ឋ ដើម្បីលក់បង្កឲ្យមានជម្លោះរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ។ អង្គការនេះបានដើរសុំភាគរយពីម្ចាស់ដីណា ដែលមានទំនាស់បើម្ចាស់ដីនោះមិនព្រមឲ្យអង្គការខាងលើនេះ នឹងធ្វើការចោទប្រកាន់ថាពួកគាត់កាន់កាប់ដីខុសច្បាប់ រួចប្ដឹងពួកគាត់តែម្ដង ហើយអង្គការក្រៅរដ្ឋាភិបាលមួយនេះមិនបានជួយសម្រាលបន្ទប់ដល់អាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្តណាមួយឡើយ គឺមានតែធ្វើឲ្យអាជ្ញាធរឈឺក្បាលដោយសារអង្គការនេះ។ សូមជម្រាបថា
អង្គការ ដែលឈរ ស្លាកថា អង្គការប្រឆាំងពុករលួយ តាមអង្គការនេះជាកន្លែងដែលបានផលប្រយោជន៍ដល់ខ្លួន ហើយបានមានផលប្រយោជន៏ដល់បុគ្គលខ្លួន គឺនិវាទទាំងឡាយគឺមិនមានបញ្ហាទេ  បើទោះបីដឹងថាដីកន្លែងនោះជាដីរបស់រដ្ឋក៏ដោយ ហើយបើអត់បានផលប្រយោជន៍ដល់ខ្លួនឬអង្គការនេះតែងតែធ្វើសកម្មភាពប្ដឹង ឬធ្វើរបាយការណ៏ក្រៅប្រទេស ។ ដ្បីម្បីប្រយោជន៏អង្គការហ៊ានប្រព្រឹត្តិបទល្មើស ឈូសឆាយដីរដ្ឋដោយខ្លួនឯង ដោយតែងតែអោយប្រជាពលរដ្ឋធ្វើសកម្មភាព ដើម្បីទន្រ្តានដី ប្រជាពលរដ្ឋនៅតំបន់នោះតែងតែឃើញអង្គការនេះតាំងខ្លួនជាអ្នកទប់ស្កាត់ ការបំផ្លាញធនធានធម្មជាតិ តែបែរជាខ្លួនឈូសឆាយដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យទៅវិញ។
យើងខ្ញុំទាំង 16 គ្រួសារ ស្នើសុំក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតទៅលើអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ បើយោងតាមច្បាប់ស្ដីពីសហគមន៍ និងអង្គការមិនមែនរាជរដ្ឋាភិបាលនៅត្រង់ជំពូកទី១ នៃមាត្រាទី៤ ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម.ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ និងចាត់ប្រធានការជួយយើងខ្ញុំដោយក្ដីអនុគ្រោះ។
សូមឯកឧត្តមអភិសន្តិបណ្ឌិតមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ៕

ក្រោយពីប្រជាពលបានដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចរាល់ហើយប្រជាពលរដ្ឋទាំង១៦គ្រួសារ សង្ឃឹមថា នឹងទទួលបាននៅភាពយុត្តិធម្មនូវពេលឆាប់ៗខាងមុខនេះ ព្រោះពលរដ្ឋមានការព្រួយបារម្ភចំពោះអង្គការមួយនេះ តែងតែធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ពួកគាត់ និងបង្កនូវភាពវឹកវរ ធ្វើឱ្យចលាចល បង្កឲ្យប្រជាពលរដ្ឋ ឈ្លោះនិងប្រជាពលរដ្ឋ និងមិនបានជួយអ្វីដល់សង្គមជាតិឡើយ គឺមានតែធ្វើឲ្យអាជ្ញាធរឈឺក្បាលដោយសារអង្គការនេះ។ បន្ថែមពីនេះអង្គការមួយនេះថែមទាំងផ្ដល់ព័ត៌មានជាសម្ងាត់ទៅដល់វិទ្យុអាស៊ីសេរី ដែលជាវិទ្យាមួយដែលរាជរដ្ឋាភិបាលចោទប្រកាន់ដែលជាវិទ្យុប្រឆាំងរដ្ឋាភិបាលផងដែរ។