ពលករខ្មែរ ចំនួន៧១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសន្តិសុខការពារខ្សែបន្ទាត់ព្រំដែនស្រុកសំពៅលូនកម្ពុជា-ថៃ ទៅទទួល វិលត្រឡប់មកកម្ពុជាវិញតាមចំណុចពោធិ៍ជ្រៃ

30

ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង០៦និង០០នាទី នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដោយមានអនុវត្តតាមបទបញ្ជារបស់ លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០៣នាក់ ដឹកនាំដោយលោក មុឹង ម៉េត (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូនចំនួន០៣នាក់ ដឹកនាំដោយលោកនាយចំណង់ ជា យ៉ាន (មេបញ្ជាការកងអនុសេនាតូច) កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០៣នាក់ ដឹកនាំ ដោយលោក ពៅ ចំរើន (មេបញ្ជាការរងកងអនុសេនាធំ) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង ចំនួន៧១នាក់ ស្រី៣០នាក់ ក្មេង០២នាក់ ក្មេងស្រី០១នាក់ ។

ក្រោយពីទទួលបាន កម្លាំងយើងបានធ្វើកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ អប់រំណែនាំ និងសុំបងប្អូនសហការជាមួយកម្លាំងយើងដើម្បីត្រួតពិនិត្យសម្ភារហាមឃាត់(ចំពោះអ្នកត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក) ជាលទ្ធផល÷ ដកហូតបានកាំបិត០៣ដើម  រួចបានប្រគល់បងប្អូនទាំងអស់ឱ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍ ជាលទ្ធផល÷ វិជ្ជមានចំនួន០២នាក់ បន្ទាប់មកក្រុមគ្រូពេទ្យបានបញ្ជូនអ្នកវិជ្ជមានចំនួន០២នាក់(ស្រី) ទៅកាន់មណ្ឌលព្យាបាលកូវីដ-១៩ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន ចំនួន៤០នាក់ ស្រី១៧នាក់ (ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ) ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្គែនអត់ចេញ ចំនួន២៩នាក់ ស្រី១១នាក់ ក្មេង០២នាក់ ក្មេងស្រី០១នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កចំណុចរោងចក្រម្សៅមីស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង៕