រដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «អតីតមន្រ្តីរាជការទាំងអស់ គឺជាអ្នកដែលបានឆ្លងកាត់នូវប្រវត្តិសាស្រ្តដោយផ្ទាល់ យើងខ្ញុំជាក្មេងជំនាន់ក្រោយមិនអាចបំភ្លេចបានឡើយ»

26

«អតីតមន្រ្តីរាជការទាំងអស់ គឺជាអ្នកដែលបានឆ្លងកាត់នូវប្រវត្តិសាស្រ្តដោយផ្ទាល់ និងបានឃើញការវិវឌ្ឍពីដំណាក់កាលមួយទៅដំណាក់កាលមួយនៃប្រទេសជាតិ ដែលការលះបង់ និងបទពិសោធន៍ទាំងនេះ យើងខ្ញុំជាក្មេងជំនាន់ក្រោយមិនអាចបំភ្លេចបានឡើយ»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៅលើបណ្ដាញសង្គមដែលបណ្ដាញសារព័ត៌មាន VPN ONLINE News ទទួលបាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងទៀតថា ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំពិតជាសូមថ្លែងអំណរគុណដល់ លោកអ៊ុំ លោកពូ អ្នកមីងដែលជានិវត្តជននៃមន្ទីរសុខាភិបាល និងមន្ទីរផែនការខេត្តកំពង់ស្ពឺ ដោយទទួលបានឱកាសជួបសំណេះសំណាល និងសាកសួរសុខទុក្ខគ្នា នារសៀលនេះ។

គួរជម្រាបជូនថា កាលពីថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលនិវត្តន៍ជនមន្ទីរសុខាភិបាល និងមន្ទីរផែនការខេត្តកំពង់ស្ពឺ៕