ខេត្តសៀមរាប៖ករណីឃា.ត..ក.ម្មដ៏សា.ហា..វព្រៃ..ផ្សៃ.ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅខេត្តសៀមរាប ត្រូវបានប៉ូលិសបំ.បែកសំណុំរឿងបានហើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន VPN TV ONLINE នៅព្រឹកថ្ងៃច័ន្ទនេះ នគរបាលខេត្តសៀមរាបបញ្ជាក់ថា តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលស្រុកសូទ្រនិគម កំណត់បានមុខសញ្ញាសង្ស័យចំនួន ២នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ហូល ហៃ ហៅ ម៉ែន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២.ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
មន្ត្រីនគរបាលបានដកស្រង់សម្ដីជនសង្ស័យ ឈ្មោះ ហូល ហៃ ហៅ ម៉ែន បានសារភាពថា៖ រូបគេពិតជាធ្វើសកម្មភាពពិតប្រាកដមែន ដោយនៅវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ រូបគេបានបើកម៉ូតូឌុបប្រពន្ធ ប្រដាប់ដោយខ្វែវ ១ដើម ចេញពីផ្ទះនៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម មករកគូទំនាស់ នៅចំណុចតូបលក់បាយ កន្លែងកើតហេតុ ព្រោះជនរងគ្រោះ ជាគូរទំនាស់ តែងតែដេកនៅទីនោះរៀងរាល់យប់។ ពេលទៅដល់រូបគេ បានចុះពីម៉ូតូកាប់ជនរងគ្រោះ ដោយប្រើដៃទាំងសងខាង កាប់ចំក ផ្នែកខាងមុខចំនួន១ខ្វែវ ខណៈដែលជនរងគ្រោះ ដេកផ្ងា ភ្លាមនោះ ជនរងគ្រោះបានប្រកាច់ចេញ ពីតូបលក់បាយទៅទិសខាងត្បូង ផ្លូវជាតិលេខ៦ ហើយដួលផ្កាប់មុខនៅចិញ្ចើមផ្លូវ ហើយរូបគេបានកាប់បន្ថែមចំត្រង់ស្លាបប្រជៀងផ្នែកខាងស្តាំ ផ្នែកខាងក្រោយ ចំនួន ១ខ្វែវ និងកាប់ចំត្រង់ចង្កេះខាងស្តាំ ចំនួន ១ខ្វែវទៀត បន្ទាប់មកបានឲ្យប្រពន្ធ ជួយលើកជនរងគ្រោះបោះចូលទៅ ក្នុងថ្លុកទឹកមាត់ប្រឡាយ ហើយបើកម៉ូតូគេចទៅផ្ទះវិញ ដោយយកក្រណាត់ជូនសម្អាតឈាមចេញពីខ្វែវ លុះព្រឹកឡើង រូបគេបានសំលៀង និងលាងសំអាតខ្វែវ ហើយយកទៅសៀតនៅលើធ្នឹមផ្ទះ។ បន្ទាប់មកទើបយកក្រណាត់ ដែល ប្រឡាក់ឈាមដាក់ដុតជាមួយគំនរសំរាមក្បែរផ្ទះ លុះដល់វេលាម៉ោង១២ ក៏ត្រូវបាន សមត្ថកិច្ចចុះនាំខ្លួនតែម្តង។
២.ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ បានសារភាពថា៖ នៅវេលាម៉ោង២១និង០០នាទីយប់ មុនថ្ងៃកើតហេតុមួយសប្តាហ៍ ប្តីរបស់ខ្លួន មានទំនាស់ និងប្រើហិង្សា ជាមួយជនរងគ្រោះ ខណៈកំពុងអង្គុយផឹកស្រារសជុំគ្នា ហើយនៅយប់កើតហេតុវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត ប្តីបានបើកម៉ូតូឌុបរូបនាងប្រដាប់ដោយខ្វែវ ១ដើម មកធ្វើសកម្មភាពកាប់លើគូរទំនាស់តែម្តង ក្នុងនោះរូបនាងក៏បានជួយលើកជនរងគ្រោះ បោះចូលក្នុងធ្លុកទឹកផងដែរ។
បើតាមមន្ត្រីនគរបាល ជនរងគ្រោះមន្ត្រីបានស្គាល់ត្តសញ្ញានៅឡើយ ភេទប្រុស មានសំបុរស្រអែម អាយុប្រហែល៣៥ឆ្នាំ មានកំពស់ប្រហែល ១៥០សង់ទីម៉ែត្រ មានសាក់រូបនៅលើដើមទ្រូង និងផ្នែកខ្នង ពាក់អាយឺតដៃវែង ពណ៌ខ្មៅ ស្លៀកខោសាច់ក្រណាត់ជើងខ្លី ត្រឹមជង្គង់ ពណ៌ខ្មៅ បានដេកស្លាប់ក្នុងធ្លុកទឹកមាត់ប្រឡាយ ជាប់ផ្លូវជាតិលេខ៦ខាងលិចភោជនីយដ្ឋានអាប៉ូឡូប្លាស្សាប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
បើតាមនគរបាលករណីឃាតកម្មនេះ ដោយសារទំនាស់ក្នុងវង់ផឹកស៊ី។ សូមជម្រាបថាហេតុការណ៍វេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ធ្លុកទឹកមាត់ប្រឡាយជាប់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបាននគរបាលធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕