ក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែតុលា

59

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុមិយម បានចេញសេចក្ដីជូនដំណឹងជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។
ក្រសួងធនធានទឹកបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នឹងដើរចូលទៅដល់ឈូងតុងកឹងប្រទេសចិន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មុននឹងថមថយឥទ្ធិពលមកជាសម្ពាធទាប។ ព្យុះនេះនឹងពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។
ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា រាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០-៦០%