ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចចំរុះកំពុងប្រតិបត្តិការចុះស្រាវជ្រាវនិងស្វែងរកចា..ប់.ជ.ន.ដៃ..ដ.ល់ ករ.ណី.ប្ល..ន់ស្ត្រីម្នាក់កាលពីយប់មិញ។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ០៣:០០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ផ្ទះជនរងគ្រោះ ស្ថិតនៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
យោតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច ដែលអង្គភាពសៀមរាប ប៉ុស្តិ៍ ទទួលបាន បង្ហាញថា ករណី “លួចមានស្ថានទម្ងន់ទោស” នេះ បង្កដោយជនសង្ស័យ ចំនួន១នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ឡើងតាមអូវ៉ង់លើបង្អួចនិងធ្នឹម ចូលក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះឃឹម កែវ ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរ អនាម័យក្នុងហាងម៉ាស្សាក្រុងសៀមរាប (ស្នាក់នៅផ្ទះតែម្នាក់ឯង) ហើយជនសង្ស័យ បានធ្វើសកម្មភាព វាយជនរងគ្រោះ (ដោយដៃ) បណ្តាលឲ្យមានរបួសពេញខ្លួន ហើយប្លន់យកទូរស័ព្ទ១គ្រឿង ម៉ាកសាមសុងមួយគ្រឿង។
បើតាមរបាយការណ៍ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានគេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុកពួក។
ទោះជាយ៉ាងណា ខណៈពេលនេះបច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់យកមកអនុវត្តទោសតាមផ្លូវច្បាប់៕