ភ្នំពេញ ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៨ ស្តីពីការដែលប៉ូលិសកម្ពុជាបានស្រាវជ្រាវឃើញថាឃើញថាសំណុំរឿង «ទាសករឈាម» ថាជាការប្រឌិត។
អ្នក នាំ ពាក្យ រូប នេះ បាន គូស បញ្ជាក់ ថា ស្ថានទូតមានការ ព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះករណី «ទាសករលក់ឈាម» ដែល បាន ផ្សាយតៗគ្នា តាម ប្រព័ន្ធ អ៊ីនធឺណិត បន្ទាប់ ពី បាន ជំរុញ ឲ្យ ប៉ូលិស កម្ពុជា បើក សំណុំ រឿង នេះចាប់ផ្តើមស៊ើបអង្កេតនៅ ថ្ងៃ ទី ១៥ ខែ កុម្ភៈមក ស្ថានទូត ចិន បន្ត តាម ដាន ដំណើរ ការ ស្រាវជ្រាវ នៃ សំណុំ រឿង នេះយ៉ាងយកចិត្តទុកដាក់។ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ប៉ូលិសកម្ពុជាបានជូនដំណឹងទៅស្ថានទូតចិនអំពីលទ្ធផលស៊ើបអង្កេតបឋម និងបានចេញសេចក្តីប្រកាសថាសំណុំរឿងទាសករលក់ឈាម គឺជារឿងប្រឌិតសុទ្ធសាធ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា យោងតាមរបាយការណ៍ផ្ទៃក្នុង និងសេចក្តីប្រកាសរបស់នគរបាលកម្ពុជាបានឲ្យដឹងថា លោក Li Yayuanlunជនជាតិចិន បានចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ ហើយក្រោយមកបានមានជំងឺថ្លើមធ្ងន់ធ្ងរ ហើយបានទាក់ទងសមាគមមួយដើម្បីសុំជំនួយ។
ដោយគោលបំណងផ្សេងៗគ្នា មានមនុស្ស៣នាក់ជាជួយLi Yayuanlunប្រឌិតរឿងនេះឡើង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា“គាត់ត្រូវបានឃុំខ្លួនដោយខុសច្បាប់ រំលោភបំពាន និងធ្វើបាបដូច ទាសករលក់ឈាម”ទង្វើរនេះបំភ័ន្តមតិសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ធ្ងរ។ ជំហាន បន្ទាប់ពួកគេ នឹង ត្រូវ បញ្ជូន ទៅ ស្ថាប័ន តុលាការ កម្ពុជា ដើម្បី កាត់ ទោស។
អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា “ស្ថានទូតរបស់យើងសូមអំពាវនាវដល់ពលរដ្ឋចិននៅកម្ពុជា គោរពតាមច្បាប់របស់ប្រទេសចិន និងកម្ពុជា ការពារសិទ្ធិរបស់ពួកគេដោយសមហេតុផល និងមិនត្រូវប្រឌិតពាក្យចចាមអារ៉ាម និងបោកបញ្ឆោតសាធារណជនឡើយ យើងសូមអំពាវនាវដល់សាធារណជនទូទៅ មេត្តាបើកភ្នែកអោយធំៗ ចេះបែងចែកខុសត្រូវ មិន ត្រូវអោយជនខិលខូចបោកប្រើអោយសោះ ”។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា នៅជំហានបន្ទាប់ ស្ថានទូតចិននឹងបន្តតាមដានការសវការលើករណីនេះ និងនៅតែបន្តការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធ ក្រោមក្របខណ្ឌច្បាប់របស់ប្រទេសចិន និងកម្ពុជា ។
អ្នកនាំពាក្យរូបនេះមានប្រសាសន៍ថា ស្ថានទូតចិននឹងបន្តគាំទ្រ និងសហការជាមួយភ្នាក់ងារអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា និងបន្តពង្រឹងការបង្រ្កាបបទល្មើសបោកប្រាស់និងបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត និងបទល្មើសពាក់ព័ន្ធ ការឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយពលរដ្ឋចិន បានធានាយ៉ាងមានប្រសិទ្ធភាពនូវសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋចិននៅកម្ពុជា៕