-កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ ដែលអង្គភាពព័ត៌មានVPN TV ONLINE ទើបនិងទទួលបានពីពលរដ្ឋនៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
សូមបងប្អូនជាអ្នកព័ត៌មានខ្ញុំសូមផ្ដល់រូបភាពទាំងនេះ ជារូបភាពត្រីនុយខុសច្បាប់ ដែលក្រុមជនល្មើសទាំងនោះមានឃុបខិតគ្នា ដាក់ (លូស្បៃមុង) នៅរដូវបិទនេសាទ នៅក្រោយភូមិកំពុងបាស្រូវ ចំណុចមេទឹក ត្រីពោរ ចំណុចមេទឹកច្បុច ទុំនាបតាសេក ចំណុចមេទឹកកាត់ក្បាល ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
ពលរដ្ឋលើកឡើងថាតើលោក កូវ ភារិទ្ធ ស្ដីទីផ្នែករដ្ឋបាលជលផលកំពុងប្រាសាទកំពុងដេកលុងលក់ ឬក៏ត្រូវថ្នាំសណ្ដំហើយបានជាបណ្ដែតបណ្ដោយឱ្យក្រុមទាំងនោះអាចបង្កើតនូវបទល្មើសទាំងនេះបានដោយងាយស្រួលម្ល៉េះ។
ពលរដ្ឋបានឱ្យដឹងទៀតថាក្រុមល្មើយទាំងនោះរួមមាន÷ ទី.១.ឈ្មោះ ហ៊ន ស្រេង មេបទល្មើសលូស្បៃមុង ។
ទី.២.ឈ្មោះ ផល សុភា ជាមេបទល្មើសលូស្បៃមុង ធំជាងគេហើយវែងៗរាប់រយម៉ែត ហើយប្រជាពលរដ្ឋដាក់ការសង្ស័យថាក្រុមទាំងនេះជាដៃស្ដាំ ដៃឆ្វេង ដែលជាអ្នកដើរប្រមូលលុយអោយលោក កូវ ភារិទ្ធ ផងដែរមើលទៅ បានជាលោក កូវ ភារិទ្ធ មិនមានការបង្កាប់ទាល់តែសោះ។
ក្រោយពីសកម្មភាពបទល្មើសត្រីនុយ ដែលបានមកពីការដាក់(លូស្បៃមុង) ហើយ គឺគេឃើញមាន.ឈ្មោះ ចែ ភា ដែលគេស្គាល់ថាជាឈ្មួញដើរប្រមូលទិញត្រីនុយ នៅក្នុងស្រុកជលគីរី ប៉ាវផ្ផ្ដាច់ មេឈ្មួញទិញត្រីនុយនេះ រស់នៅភូមិ ទុំព្រង ឃុំត្រប ស្រុកបាធាយ ខេត្តកំពង់ចាម។
ជុំវិញដែលពលដ្ឋបានលើកឡើងថា បើថ្នាក់ខេត្តមិនមានចំណាត់ការទេ ពួកគាត់សូមសំណូមពរ ទៅដល់ថ្នាក់ជាតិ និងក្រសួង ដែលមានការពាក់ព័ន្ធទាំងអស់ សូមមេត្តាបង្កើតអធិការកិច្ច ចុះស្រាវជ្រាវ នៅចំណុចភូមិ ឃុំ ស្រុកខាងលើនេះផងទាន បើមិនដូច្នេះទេមច្ឆាជាតិ និងរលាយបាត់បង់ក្រោយស្នាដៃក្រុមទាំងនេះអស់ហើយ៕