លោក ឡាក់ ម៉េងធី តំណែងឱ្យឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកនូវអំណោយជូនស្ដ្រីទើបសម្រាលកូនរួច ចំនួន០៤គ្រួសារ

18

(ខេត្តកណ្តាល)៖ នៅថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមប្រធានជូនស្ដ្រីទើបសម្រាលកូនរួច ចំនួន០៤គ្រួសារ៖
១. ឈ្មោះ ហុក ថាវី
២. ឈ្មោះ ចាន់ ឆាយា
៣. ឈ្មោះ ឃូ មួយចេង
៤ . ឈ្មោះ កៃ ចាន់រ៉ា។ មានទីលំនៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល។

ក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ១បាវ = ៥០ គ.ក្រ
-ថវិកា = ១០០.០០០៛
-ឧបត្ថម្ភមេភូមិ =១០០.០០០ ៛

សរុបជាថវិកាចំណាយរួមចំនួន ៩៨០.០០០រៀល ។