លោក ស្រេតថា ថាវីស៊ីន បានបង្ហោះលើគណនី Facebook ផ្លូវការដោយបង្ហាញពីអារម្មណ៍ពេញចិត្ត និង​​ថ្លែង​អំណរគុណ​​ចំពោះ​សម្ដេចមហា​បវធិបតី ហ៊ុន ម៉ាណែ

34

ក្រោយបញ្ចប់ដំណើរទស្សនៈកិច្ចថ្ងៃនេះ លោក ស្រេតថា ថាវីស៊ីន បានបង្ហោះលើគណនី Facebook ផ្លូវការដោយបង្ហាញពីអារម្មណ៍ពេញចិត្ត និង​​ថ្លែង​អំណរគុណ​​ចំពោះ​សម្ដេចមហា​បវធិបតី ហ៊ុន ម៉ាណែត​ជា​ថ្នាក់ដឹកនាំ​ដំបូង​គេ​ ដែល​បាន​ទូរស័ព្ទ​មក​អបអរសាទរ​លោក​ក្នុង​ពេល​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។ ប្រទេស​ថៃ និង​កម្ពុជា​នៅ​តែ​មាន​សក្តានុពល​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​ ផ្នែកវេជ្ជសាស្ត្រ និង​សុខភាព ដែលលោក ស្រេតថា​ស្នើ​ឱ្យ​កម្ពុជា​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​ប័ណ្ណ​ឆ្លង​ដែន​បណ្ដោះ​អាសន្ន​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​តាម​បណ្តោយ​ព្រំដែន ​។ ​ជំរុញ​ឱ្យ​មាន​ការ​វិនិយោគ​បន្ថែម​ទៀត​រវាង​ប្រទេសទាំងពីរ គាំទ្រសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសហគ្រិនវ័យក្មេងនៅក្នុងប្រទេសថៃ-កម្ពុជាផងដែរ៕