នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ
ក្នុងឱកាសដែលឯកឧត្តមអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ការមកបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី ២៨ នេះ ជាការឆ្លើយតបតាមការអញ្ជើញពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនេះនឹងជំរុញនូវការពង្រឹងទំនាក់ទំនងដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យកាន់ល្អប្រសើរឡើងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ជាដើម និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង ២ ផងដែរ៕
Connect with Samdech Hun Sen :
?Telegram (https://t.me/spmhunsen)
?TikTok (https://www.tiktok.com/@hunsenofcambodia)
?Twitter (https://twitter.com/hunsencambodia)
?YouTube (https://www.youtube.com/@hunsencambodia)
?Instagram (https://instagram.com/hunsencambodia)
?Website (http://samdechhunsen.gov.kh/)