កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលរស់នៅភូមិឆ្នុកទ្រូ ឃុំឆ្មុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលបានភ្ជាប់សេវា ទឹកស្អាតរបស់ លោក ថូ សាមេន ។
កំពុងតែព្រួយបារម្ភទៅលើក្រុមហ៊ុនទឹកស្អាត របស់ លោក ថូ សាមេន ថាទឹកដែលពួកគាត់កំពុងប្រើប្រាស់រាល់ថ្ងៃ ត្រូវបានគេបូមចេញពីស្រះដែលនៅខាងក្រោយ នោះមានផលប៉ះពាល់យ៉ាងខ្លាំង ។
ជាក់ស្ដែងនៅពេលភ្លៀងម្ដងៗត្រូវទឹកហូរចូលទៅក្នុងស្រះ ស្ទុបទឹក ដែលហូរចេញពីស្រែ និងព្រៃដែលនៅជុំវិញស្រះនោះ កាកសំណល់ដែលហូរចូលមានដូចជា ថ្នាំពុលដែលគេយកមកបាញ់ក្នុងស្រែ និងលាមូកសត្វ។ល។ ទឹកនោះពួកគាត់មិនអាចយកទឹកនោះមកដាំស្លឬក៏បរិភោគបានទេ បានត្រឹមតែបោកខោអាវ និងងូតតែប៉ុណ្ណោះ ពេលខ្លះក៏មានខ្លិនភក ងូតទៅធ្វើអោយរមាស់ រីឯតម្លៃវិញកប់ពពកក្នុង១គីបតម្លៃ៣០០០៛(បីពាន់រៀល) នេះយោងតាមសម្ដីរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទឹកផ្ទាល់។
ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតនៅក្នុងឃុំឆ្នុកទ្រូ ស្នើសុំអាជ្ញាធរឃុំ និងស្រុកមេត្តាចុះមកពិនិត្យ និងជួយសម្រួលបញ្ចុះតម្លៃទឹកអោយដូចនៅឃុំចកផង៕