ខេត្តសៀមរាប ៖ បុរសម្នាក់ជាឪពុក ខឹ..ងកូនស្រី រឿងហាម មិនឱ្យនិយាយទូរស័ព្ទច្រើនពេក ប៉ុន្តែកូនស្រីមិនស្ដាប់តាម ក៏ខឹងបានវា.យកូនបីដៃ ចំកញ្ចឹងក បណ្ដាលឱ្យស្លា..ប់។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោងជិត៧យប់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចខ្យូស ខាងមុខផ្ទះ ជនរងគ្រោះ ស្ថិតនៅក្នុងភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ជនរងគ្រោះ ឈ្មោះ ង៉ិក ស្រីគីម អាយុ១៤ឆ្នាំ៕
សមត្ថកិច្ចបានប្រាប់អង្គភាព សៀមរាប៉ុស្ដិ៍ នៅព្រឹក ថ្ងៃអង្គារនេះថា
សមត្ថកិច្ចបានប្រាប់បន្តថា ជនរងគ្រោះឈ្មោះ ង៉ិក ស្រីគីម ភេទស្រី អាយុ១៤ ឆ្នាំ។ ចំណែក ជនសង្ស័យជាឪពុក ឈ្មោះ ឈិត ង៉ែត ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរប កសិករ។
បើតាមសមត្ថកិច្ច ករណីហិង្សា ឪពុកវាយកូនរហូតដល់ស្លាប់នេះ មូលហេតុ ឪពុកខឹងនិងកូននិយាយទូរស័ព្ទ (ថាឲ្យឈប់និយាយទូរស័ព្ទ តែមិនស្តាប់ក៏វាយចំកញ្ចាំងករពីក្រោយចំនួន៣ ដៃ បណ្តាលឲ្យជនរងគ្រោះស្លាប់តែម្ដង។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយកើតហេតុនគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យជាឪពុក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕