តើដូចពលរដ្ឋលើកឡើងដែលឬទេ ថា ការដ្ឋានខ្សាច់មួយកន្លែងគ្មានច្បាប់អនុញ្ញាតិក្នុងការដឹកជញ្ជូន និងដឹកយ៉ាងណាធិបតេយ្យ គ្មានអាជ្ញាធរ ចុះមកទប់ស្កាត់
រថយន្តខ្នាតយក្សដឹកខ្សាច់
រាប់រយគ្រឿងកំពង់សម្រុកដឹកដី ដែរលើសទម្ងន់ និងបើកឆ្លងកាត់ជញ្ជីងមិនចូលថ្លឹងដោយមានការត្រូវរូវគ្នាជាប្រព័ន្ធ ដែលធ្វើឲ្យផ្លូវមានការខូចខាតយ៉ាងកំហុក។ ពាក់ព័ន្ធនិងករណីរថយន្តដឹកខ្សាច់ខាងលើនេះ តើលោក ផាយ លេង អភិបាលស្រុកបាកាន លោកបានដឹងឬទេ ឬដឹងដែរតែធ្វើមិនដឹង។
ពាក់ព័ន្ធនឹងការដ្ឋានស្តុកខ្សាច់ជាច្រើនកន្លែងដែលមានរថយន្តខ្នាតធំៗរាប់រយគ្រឿងចូលដឹកដែលមានទម្ងន់លើសពីការកំណត់និងមានការឃុបឃិតគ្នាជាប្រព័ន្ធ នៅកន្លែងថ្លឹងជញ្ជីង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់
នៅតំបន់ខាងលើនេះបានប្រាប់ឲ្យអ្នក
យកព័ត៌មានយើងដឹងថាពាក់ព័ន្ធនឹងរថយន្តខ្នាតធំៗដឹកខ្សាច់រាប់រយគ្រឿង ខាងលើនេះ ស្ថិតនៅក្នុងភូមិអន្លង់មាន ភូមិក្រពើរ៉ូ និងភូមិស្តុកស្វាយ ក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយការដ្ឋានស្តុកខ្សាច់ជាច្រើនកន្លែងដែលមានរថយន្តខ្នាតធំៗរាប់រយគ្រឿងចូលដឹកដែលមានទម្ងន់លើសពីការកំណត់និងមានការឃុបឃិតគ្នាជាប្រព័ន្ធ នៅកន្លែងថ្លឹងជញ្ជីងតែម្ដង ដែលបង្កឲ្យខូចខាតផ្លូវពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ចំណែកផ្លូវ ជាតិលេខ 5 ក៏មានការស្រុត ខូចខាតផងដែរ។
នៅថ្ងៃទី 22 ខែកញ្ញាឆ្នាំ 2023 នេះអ្នកយកព័ត៌មានយើងបានសុំសម្ភាសន៍ជាមួយឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកបានបញ្ជាក់ដល់ អ្នកយកព័ត៌មានយើង បានឱ្យដឹងថាកន្លងមកឯកឧត្តមធ្លាប់បានបញ្ជាកម្លាំង ជញ្ជីងថ្លឹង ចល័ត ចុះបង្ក្រាបម្ដងដែរតែម្ចាស់ការដ្ឋានស្តុបខ្សាច់ខាងលើនេះមិនបានយកចិត្តទុកដាក់ក្នុងការណែនាំរបស់អភិបាលខេត្តនោះឡើយ ដោយផ្គើននិងប្រសាសន៍ណែនាំរបស់អភិបាលខេត្ត ដោយសារតែមានខ្នងបង្អែកនៅពីក្រោយ។
ពាក់ព័ន្ធនិងរថយន្តខ្នាតយក្សដឹកខ្សាច់
រាប់រយគ្រឿងដែលបង្កឲ្យខូចខាតផ្លូវនិងស្រុតផ្លូវ ខាងលើនេះ និងមិនចូលជញ្ជីងថ្លឹងដែលមានទម្ងន់លើសតោន ស្មើ 70 តោនទៅ 80 តោន និងមាន
ការឃុបឃិតគ្នាជាប្រព័ន្ធ ដូច្នេះបងប្អូនប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ប៉េង ពោធ៏នា រដ្ឋមន្ត្រីក្រសួងសាធារណ:
ការ.និងដឹកជញ្ជូន.មេត្តាជួយដាក់ក្រុមការ
ងារអធិការកិច្ចចុះពិនិត្យមើលជាក់ស្ដែងផង៕