យោងតាមបទសម្ភាសន៍រវាងអ្នកសាព័ត៌មានជាមួយនិង/លោកស្រីឆុន/ សុខី/ និងប្ដី/ឈ្មោះ ទន់ឃៀត /មានទីលំនៅបច្ចុប្បន្ន/ភូមិព្រៃឃ្មុំ/ឃុំឃ្ជាយខាងជើងស្រុកដងទង់ខេត្តកំពត។
នាព្រឹកថ្ងៃទី/ 22/ ខែ 9 /ឆ្នាំ/ 2023/លោក/ស្រីឈុន សុខី/បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាលោកស្រី បានសម្បទានដីស្រែរបស់ខ្លួនចំនួន 2 ម៉ែត្រកន្លះទុកសម្រាប់ឲ្យពលរដ្ឋមួយគ្រួសារទៀតធ្វើជាផ្លូវចេញចូល និងជាប្រយោជន៍រួមសាធារណៈផង។
ដោយយោងទៅតាមការសម្របសម្រួលរបស់អាជ្ញាធរស្រុកដងទង់ចុះធ្វើការសម្របសម្រួលកាលពីថ្ងៃទី 24 ខែវិច្ឆិកាឆ្នាំ 2022 កន្លងមកមានខ្លឹមសារដូចខាងក្រោម:
ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រកិច្ចសន្យាព្រមព្រៀងសម្រស់សម្រួល
ខ្ញុំបាទឈ្មោះ ជុំចាន់ឌឿន ភេទប្រុស ទីលំនៅភូមិព្រៃឃ្មុំ ឃុំឃ្យាយខាងជើង ស្រុកដងទង់ ខេត្តកំពត។
និងនាងខ្ញុំ/ឈ្មោះឆុនសុខី/ភេទស្រីទីលំនៅភូមិព្រៃឃ្មុំ ឃុំខ្ចាយខាងជើង ស្រុកដងទង់ ខេត្តកំពត។
យល់ព្រមសម្រស់សម្រួលបញ្ចប់វិវាទភាគីទាំងពីរបានព្រមព្រៀងសះជានឹងបញ្ចប់វិវាទនឹងគ្នាចាប់ពីថ្ងៃធ្វើកិច្ចសន្យាព្រមព្រៀងនេះតទៅត្រូវអនុវត្តកាតព្វកិច្ចដូចខាងក្រោម។
1/ភាគីអ្នកប្រើប្រាស់ផ្លូវធ្វើផ្លូវបត់ចូលទំហំ4.6 m
ម៉ែត្រគិតពីរបងផ្ទះ។ទៅទល់បង្គោលភ្លើងឈើ។
2,/ រៀបថ្មបំបែកផ្លូវកាយគិតចេញពីអក្សរអាក់ផ្លូវទៅខាងកើតប្រវែង 9.3 ម៉ែត្រទំហំផ្លូវ 2.5 ម៉ែត្រ។
តទៅថ្ងៃខាងមុខភាគីម្ខាងណាទាមទារសើរើខុសពីលក្ខខណ្ឌខាងលើភាគីនោះជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។
កិច្ចព្រមព្រៀងនេះធ្វើឡើងដោយស្ម័គ្រចិត្តនិងស្របតាមឆន្ទៈរបស់ភាគីទាំងពីរពុំមានការបង្ខិតបង្ខំឡើយ។ ក្រែងពុំពិតប្រាកដគូភាគីទាំងទាំងពីរសូមផ្តិតមេដៃទុកជាភស្តុតាង។
លោកស្រី ឆុន សខី បានលើកឡើងប្រាប់អ្នកសារព័ត៌មានបន្តទៀតថាដោយយោងទៅតាមកិច្ចព្រមព្រៀងនិងការសម្របសម្រួលពីសំណាក់អាជ្ញាធរស្រុកដងទង់កាលពីថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2022 កន្លងមកលោកស្រី និងក្រុមគ្រួសារបានគោរពតាមកិច្ចសន្យា និងកិច្ចព្រមព្រៀងយ៉ាងខ្ជាប់ខ្ជួន។
ក៏ប៉ុន្តែផ្ទុយទៅវិញភាគីម្ខាងទៀតមានឈ្មោះ ជឹមចាន់ឌឿន/និងប្រពន្ធ ឈ្មោះ តន់វិបុល មិនបានគោរពតាមកិច្ចសន្យាដែលសម្របសម្រួលដោយអាជ្ញាធរស្រុកដងទង់ចុះសម្របសម្រួលកាលពីថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2022 នោះទេ។
ព្រោះកន្លងមកគ្រួសារខាងលើតែងតែរករឿងនឹងបង្កជម្លោះ និងចង់បិទផ្លូវមិនឱ្យបុគ្គលណាប្រើប្រាស់ផ្លូវក្រៅពីគ្រួសាររបស់ខ្លួននោះទេ ហើយកន្លងមកនៅលើផ្លូវនេះទៀតសោតទោះបីជាលោកស្រី ចងគោ ចងក្របី។ដើរឆ្លងកាត់អីក៏ភាគី ជឹមចាន់ឌឿន បង្ករឿងនិងឈ្លោះគ្រួសារលោកស្រីស្ទើររៀងរាល់ថ្ងៃ។
ហើយលោក ស្រីឆុនសុខី បានបញ្ជាក់ថាពេលដែលលោកស្រីសម្បទានដីឲ្យចំនួន 2 ម៉ែត្រកន្លះនោះ គឺលោកស្រីសម្បទានដើម្បីជាប្រយោជន៍សាធារណៈ និងប្រើប្រាស់រួមគ្នាតែប៉ុណ្ណោះ។ មិនបានប្រគល់ដី 2 ម៉ែត្រកន្លះ បណ្ដោយប្រហែលជា 70 ម៉ែត្រឲ្យតែគ្រួសារខាងលើប្រើជាកម្មសិទ្ធិផ្ដាច់មុខនោះទេ។
ហើយបច្ចុប្បន្ននេះបើគ្រួសារខាងលើនៅតែបន្តបង្កជម្លោះ ក៏ដូចជាជេរដៀលឪពុកម្ដាយរបស់គាត់ និងរូបគាត់ទៀតនោះ។គាត់នឹងពិចារណាដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ និងប្ដឹងសើរើ។ដកហូតយកដីនេះវិញតាមដែលអាចធ្វើទៅបាន។
ជុំវិញនឹងការលើកឡើងខាងលើនេះអង្គភាពអ្នកសារព័ត៌មាន VPN TV ONLINE មិនអាចសុំធ្វើការបកស្រាយបំភ្លឺ ពីភាគីម្ខាងទៀត។ឈ្មោះ ជឹមចាន់ឌឿន និងឈ្មោះ តនវិបុលបានទេ។ដោយសារតែមិនមានលេខទូរសព្ទទំនាក់ទំនង។ ហើយអង្គភាពព័ត៌មានយើងក៏បានតេទៅសុំការបំភ្លឺពីលោក កឹម បូណា អភិបាល នៃគណៈអភិបាលស្រុកដងទង់.ខលចូលចំនួន 2 លើកតែមិនមានអ្នកទទួល។
ចំណែកឯលោក សឿងធឿង មេឃុំឃ្ជាយខាងជើងបានប្រាប់មកដល់អង្គភាពសារព័ត៌មានVPN យើងថារឿងរ៉ាវវិវាទនេះគឺអាជ្ញាធរបានដោះស្រាយនិងបញ្ចប់រឿងសព្វគ្រប់អស់ហើយ និងបានព្រមព្រៀងទាំងសង្ខារដើម្បីបញ្ចប់រឿងក្នុងករណីគ្រួសារទាំងពីរនៅមានវិវាទពាក្យសម្ដីគ្នានោះលោកនឹងឲ្យមេភូមិទៅណែនាំបន្ថែមទៀតដើម្បីបញ្ចប់រឿង។