ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង អគ្គស្នងការរងនគរបាល២រូបបន្ថែមទៀត។
នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយនគរបាលទាំង២រូប គឺលោកឧត្តមសេនីយ៍ទោ សុង លី និងលោកឧត្តមសេនីយ៍ទោ ចេវ ហាក់។ មន្រ្តីនគរបាលជាន់ខ្ពស់ទាំង២រូប ជាអតីតស្នងការរងនគរបាលរាជធានីភ្នំពេញ៕