សាច់ញាតិជ.ន.រ.ង.គ្រោះ និងមហាជន រងចាំមើលចំណាត់ការរបស់សមត្ថកិច្ចចំពោះ ជ.ន.ដៃ.ដល់ រស់ ពុទ្ធា តើអាចចា..ប់ ខ្លួនបានឬទេ បន្ទាប់ពីមានដីកាបង្គាប់អោយចា..ប់ខ្លួនពីតុលាការ

969

ភ្នំពេញ៖សាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចេញដីកាបង្គាប់អោយចា.ប់ខ្លួន ជ.នដៃដល់ឈ្មោះ រស់ ពុទ្ធា ហៅក្របី ហើយ ពាក់ព័ន្ធករណីបង្កអោយមានរបួសដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ បណ្ដាលអោយស្រ្តីម្នាក់រងរបួសធ្ងន់ ខណៈមហាជន កំពុងរងចាំមើលចំណាត់ការរបស់សមត្ថកិច្ច ។


យោងតាម ដីកាបង្គាប់អោយចាប់ខ្លួន របស់ លោក ឈឹន មករា ចៅក្រមស៊ើសួរនៃសាលាដំបូងខេត្តមណ្ឌគិរី ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ ឃើញថា ជនត្រូវចោទឈ្មោះ រស់ ពុទ្ធា ហៅ ក្របី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ជាពាណិជ្ជករ មានកន្លែងកំណើតនៅសង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទីលំនៅបច្ចប្បន្ននៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានតុលាការផ្ដន្នាទោសដាក់ពន្ធនាគារចំនួន ២ឆ្នាំ ករណីបង្កអោយមានរបួសដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ ។
ជននេះត្រូវដាក់ស្ថិតក្រោមការពិនិត្យពីបទ ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់ កាន់កាប់នូវអាវុធខុសច្បាប់ប្រព្រឹត្តិនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ តាមបញ្ញាត្តិមាត្រា២៧ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
ជុំវិញករណីនេះ មហាជន ព្រមទាំងមជ្ឈដ្នានទូទៅកំពុងរងចាំមើល ចំណាត់ការរបស់សមត្ថកិច្ច ថា អាចចាប់ខ្លួនជនដៃដល់បានដែរឬទេ ?