ខេត្តកំពង់ឆ្នាំង÷ ក្រោយពីបណ្ដាញអង្គភាពសារព័ត៌មានមួយចំនួនបានចុះផ្សាយដាក់ចំណងជើងថាបែកធ្លាយលោកផ្កាយ៣យោធាម្នាក់ និងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងក្រុមបក្សពួកដើរប្រមូលលុយពីប្រជាពលរដ្ឋជាងកន្លះលានដុល្លាររត់ការចូលក្របខ័ណ្ឌមិនបានសម្រេច ស្រាប់នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បានឃើញផេករបស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងធ្វើការបង្ហោះ ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះថា មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សូមជម្រាបជូន សាធារណជនមេត្តាជ្រាបថាៈ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ – គេហទំព័រ “រស្មីឆ្នាំងមាស» បានចុះផ្សាយព័ត៌មានថា “បែកធ្លាយរឿង លោកផ្កាយ៣យោធាម្នាក់ និង ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងក្រុមបក្សពួកដើរប្រមូលលុយពីប្រជាពលរដ្ឋជាងកន្លះលានដុល្លា រត់ការចូល ក្របខណ្ឌមិនបានសម្រេច»។
មន្ទីរបរិស្ថានខេត្ត សុំបញ្ជាក់ជូនដូចតទៅ៖ ១-ករណីគេហទំព័រ “រស្មីឆ្នាំងមាស» បានចុះផ្សាយព័ត៌មានថាលោកឧត្តមសេនីយឯក ធូ ចិន្តា ជាមន្ត្រីយោធា ដើរ ប្រមូលលុយពីប្រជាពលរដ្ឋចំនួន ៥៩គ្រួសារ ជាងកន្លះលានដុល្លា គឺជាទង្វើដែលប្រព្រឹត្តឡើងជាលក្ខណៈបុគ្គល ២ ការប្រមូលលុយពីប្រជាពលរដ្ឋចំនួន ៥៩គ្រួសារ ប្រធានមន្ទីរបរិស្ថានខេត្ត មិនបានធ្វើ និងមិនមានការពាក់ព័ន្ធទេ
៣ ករណ៏នេះតាមការចុះផ្សាយរបស់គេហទំព័រ“រស្មីឆ្នាំងមាស” បានកើតឡើងតាំងពីឆ្នាំ២០១៩ មកម្លេះ តែលោក ប្រធានមន្ទីរ ទើបតែមកទទួលមុខតំណែងជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នៅឆ្នាំ២០២១ ទ ៤ មានមន្ត្រីខិលខូចនៃមន្ទីរបរិស្ថាខេត្តកំពង់ឆ្នាំង ០១រូប ជាអ្នកចូលរួមផ្សំគំនិត ធ្វើសកម្មភាព និងបានទទួលលុយ ពីឈ្មោះ ធូ ចិន្តា គឺលោកស្រី ឆែម ថនមិថុនា អនុប្រធានការិយាល័យ ចំណេះដឹង និងព័ត៌មានបរិស្ថាន
៥-លោកស្រី ឆែម ថនមិថុនា បានឆ្លើយសារភាពជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងក្រុមការងារ អគ្គាធិការកិច្ចក្រសួងបរិស្ថានរួចហើយ
៦ មន្ទីរបរិស្ថានខេត្តបានធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីមានវិធាការលើមន្ត្រីខិលខូចរួចហើយ។ ៧ មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សូមបដិសេធន៍ទាំងស្រុង នូវការចុះផ្សាយដែលមានខ្លឹមសារប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស លោកប្រធានមន្ទីរបរិស្ថានខេត្ត ព្រោះករណីនេះជារឿងរបស់បុគ្គលខិលខូច បង្កឡើង។
ករណីនេះមហាជនរង់ចាំមើលថា÷តើលោកស្រី ឆែម ថនមិថុនា ដែរមានតួនាទីជាអនុប្រធានការិយាល័យ ចំណេះដឹង និងព័ត៌មានបរិស្ថាន ត្រូវបានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងចេញសេចក្តីប្រកាសថាលោកស្រីបានរួមគំនិតជាមួយនឹងលោកឧត្តមសេនីយ៍ឯកផ្កាយ៣ ធូ ចិត្តា ឆរបោកលុយពីប្រជាពលរដ្ឋជាងកន្លះលានដុល្លាររត់ការចូលក្របខ័ណ្ឌមិនបានសម្រេច តើលោកស្រី ឆែម ថនមិថុនា អាចគេចផុតពីសំណាញ់ច្បាប់ឬមួយយ៉ាងណា.? ឬមួយគ្រាន់ឲ្យសុំទោសរួចខ្លួន។
ជនរងគ្រោះជាប្រជាពលរដ្ឋ ទាំង៥៩គ្រសារ ពួកគាត់សូមធ្វើការសំណូមពរ ដល់ថ្នាក់ដឹកនាំនិងក្រសួងពាក់ព័ន្ធទាំងអស់មេត្តាបង្កើតអធិការកិច្ចចុះមកស្រាវជ្រាវឲ្យបានស៊ីជម្រៅម្ដងទៀតដើម្បីឱ្យដឹងថាតើការឃុបឃិតគ្នាជាប្រព័ន្ធរវាងបុគ្គលទាំងពីរនាក់នេះយកលុយទៅណាខ្លះ? និងជាពិសេសគោរពសំណូមពរដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មេត្តាជួយអន្តរាគមន៍ និងរកយុត្តិធម៌ឱ្យពួកគាត់ជាជនរងគ្រោះ ទាំង៥៩គ្រួសារផង៕