ក្រោយពីផ្ទុះបែកធ្លាយរឿងអាស្រូវពុករលួយមន្ត្រីជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត កោះកុង ពាក់ព័ន្ធនឹងអំពើស៊ីសំណូកសូកប៉ាន់ពីបទ ល្មើសនេសាទខុសច្បាប់នោះរួចមក លោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទុមសាគរ ត្រូវបានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកោះកុងដកឲ្យមកបំពេញ ការងារនៅខណ្ឌរដ្ឋបាលជលផលកោះកុងជាបណ្ដោះ អាសន្ន។ ចំណែកលោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុង ក៏ត្រូវបានផ្អាកតួនាទីនិងភារកិច្ចជាបណ្ដោះអាសន្ន ។
ប្រភពបានឲ្យដឹងថា លោក ឌិត ឌីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចាត់តាំងមន្រ្ដីជំនាញជាន់ខ្ពស់ជាច្រើនរូបដឹកនាំដោយលោក គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ចុះមកធ្វើអធិការកិច្ច បើកការស៊ើបអង្កេតទៅលើ លោកអ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកោះកុង និង លោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទុមសាគរជុំវិញ ករណីឃុបឃិតទទួលសំណូក កិបកេងចំណូលថវិកា ជាតិជាច្រើនលានរៀល ពីឈ្មួញរកស៊ីខ្យងសនិងការប្រើ ប្រាស់ឧបករណ៍នេសាទល្មើសច្បាប់តាម ឆកសមុទ្រថ្មស ក្នុង ស្រុកស្រែអំបិលនិងស្រុកបូទុមសាគរខេត្តកោះកុង។ក្រោយការស៊ើបអង្កេតគឺនៅថ្ងៃទី០១ ខែកញ្ញាមនេះដែរ លោករដ្ឋមន្ត្រីបានសម្រេចដកលោកអ៊ី ម៉េងលាង ចេញ ពីប្រធានមន្ទីរកសិកម្មខេត្តកោះកុង ស្របពេលដែលលោកប្រធានមន្ទីរសម្រេចដកលោកព្រំ សុវណ្ណា ឱ្យមកនៅខណ្ឌរដ្ឋបាលជលផល។
លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុងនិង លោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទុមសាគរ បែកធ្លាយ ក្រដាស វេរ លុយ តាម ធនាគារ វី ង និង តាម ធនាគារ អេ ស៊ី លី ដា ជា ច្រើន សន្លឹក ដែល ឈ្មួញ នេសាទ ប្រើប្រាស់ ឧបករណ៍ ល្មើសច្បាប់ និង ដឹក ជញ្ជូន ខ្យង . ស ទៅ លក់ នៅប្រទេស វៀតណាម គ្មាន លិខិត អនុញ្ញាតិ ពី ក្រសួងកសិកម្ម ជា ច្រើន លាន រៀល ជា ថ្នូរ បិទ ភ្នែក ខ្ទប់ ត្រចៀក ធ្វើ មិនដឹងមិនលឺ ដោយ គ្មាន វិធានការ បង្ក្រាប ធ្វើ ឲ្យ ហិនហោច ដល់ ធនធានធម្មជាតិ មច្ឆសមុទ្រ ពិសេស នៅ បូ ទុម សាគរ ។
ចំពោការបែកធ្លាយ វេរ លុយ តាម ធនាគារ វី ង និង តាមអេ ស៊ី លី ដា ដែល ឈ្មួញ នេសាទ ប្រើប្រាស់ ឧបករណ៍ ល្មើស ច្បាប់ និង ដឹក ជញ្ជូន ខ្យង . ស ទៅ លក់ នៅ ប្រទេស វៀត ណាម គ្មាន លិខិត អនុ ញ្ញាតិ ពី ក្រសួងកសិកម្ម ជា ច្រើន សន្លឹក វេរ ទៅ ឲ្យ មន្ត្រី ជលផល បូ ទុម សាគរ និងប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់នោះ មាន ចំនួន ២៦ សន្លឹកដែល មាន លុយ ចាប់ពី ៥០ ម៉ឺន រៀល ,៧០ ម៉ឺន , ១ លាន ,២ លាន រហូត ដល់ ៤ លាន រៀល នេះ មិន រាប់ បញ្ចូល ការ ពិន័យ អន្ដរកាលលើ ការ ចាប់ រថយន្ដ ដឹក ជញ្ជន ខ្យងស និង ការ ចាប់ ទូក នេសាទ អូស ខ្យង . ស នោះទេ ៕