ប្រពន្ធរត៊ទៅសារភាព នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោយពី.កា..ប់.ស.ម្លា…ប់ប្តី ដែលកំពុងដេកលង់លក់ ពេលស្រវឹងមិនដឹងខ្លួន

23

(ប៉ៃលិន)មានករណី.ឃា.ត.ក.ម្មមួយ បង្កដោយប្រពន្ធកាប់.ស.ម្លា.ប់ប្តីខ្លួនឯង នៅក្នុងផ្ទះ ក្រោយពីប្តីត្រឡប់មកពីចូលរួមខួបកំណើតស្រវឹងដេកលង់លក់មិនដឹងខ្លួន នៅវេលាម៉ោងប្រហែល 3 ជិតភ្លឺ ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2023 ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកវរសេនីយ៍ត្រី ឡាំ សំរិទ្ធ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង គឹមចេង អាយុ 70 ឆ្នាំ ជនដៃដល់ឈ្មោះ ចេង ចាន់ថា អាយុ 48 ឆ្នាំ មុខរបរលក់ដូរ អ្នកទាំងពីរ ប្តីប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជារើយៗ ចាប់តាំងពីកូននៅតូចៗ មកម្លេះ គ្រាន់តែឈ្លោះរួចក៍ត្រូវគ្នាវិញនៅមុនពេលកើតហេតុ ជនរងគ្រោះជាប្តីបានទៅខួបកំណើតគេពេលត្រឡប់មកវិញមានការឈ្លោះប្រកែកគ្នាខ្លាំងរួចដល់ជិតភ្លឺស្រាប់តែជនរងគ្រោះត្រូវបាន.កា.ប់.ស្លា.ប់.។

លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា ស្ត្រីជាប្រពន្ធឈ្មោះ ចេង ចាន់ថា បានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយបញ្ជាក់ថាខ្លួនបានសម្លាប់ប្តីហើយ។

ក្រោយពីធ្វើកោសល្យវិច្ច័យ នគរបាលបានសន្និដ្ឋានថា.សា.ក.ស.ព.ពិតជា.ស្លា.ប់.ដោយសារការកាប់ជាច្រើនកាំបិតបណ្តាលអោយ.ស្លា.ប់នៅក្នុងបន្ទប់ដេក។

បច្ចុប្បន្ន ÷ ជនសង្ស័យដែលជាប្រពន្ធត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តចំណែក.សា.ក.ស.ព.សមត្ថកិច្ចប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕