ខេត្ដស្វាយរៀង៖ មន្ដ្រីនគរបាលក្រុងបាវិតបានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង១៥នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានធ្វើការល្បាតការពារសន្តិសុខក្នុងមូលដ្ឋានលុះដល់ម៉ោង០២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍បានល្បាតមកដល់ចំនុចផ្លូវព្រៃយាយ កម្លាំងប៉ុស្តិ៍បានល្បាតមកដល់ចំនុចផ្លូវព្រៃយាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក៍បានប្រទះឃើញជនជាតិវៀតណាមចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ហើយមានការសង្ស័យ ក៍បានឃាត់សាកសួរ និងពិនិត្យឆែកក្នុងទូរសព្ទ ក៍ឃើញមានរូបភាព ឃុំឃាំង ធ្វើទារុណកម្ម ទៅលើជនរងគ្រោះ នៅទីតាំងផ្ទះមួយកន្លែង ។
សមត្ថកិច្ចបានបន្ដថា នៅពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង០២នាក់ បានបង្ហាញពីទីតាំងផ្ទះជួល ភ្លាមនោះសមត្ថកិច្ច បានសហការជាមួយជំនាញក្រុងទៅដល់ធ្វើការត្រួតពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន១០នាក់ ស្រី០៣នាក់ កំពុងត្រូវចាប់ឃុំឃាំងនៅក្នុងបន្ទប់ផ្ទះជួល ។
ក្រោយពីពិនិត្យរួច សម្ថកិច្ចក៍បាននាំជនជាតិវៀតណាម ទាំង១២នាក់ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ក្នុងចំនោមជនជាតិវៀតណាមទាំង១២នាក់ មានជនរងគ្រោះចំនួន០៧នាក់ ស្រី០៣នាក់ ដែលត្រូវក្រុមជនសង្ស័យចំនួន០៥នាក់ ចាប់ឃុំឃាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ ។
នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យទាំង០៥នាក់បានឆ្លើយសារថា ពួកខ្លួន ពិតជាបានធ្វើសកម្មភាពឃុំឃាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ ទៅលើក្រុមជនរងគ្រោះប្រាកដមែន ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ក្រុមជនរងគ្រោះ បានខ្ចីប្រាក់ពីក្រុមជនសង្ស័យ យកទៅលេងល្បែងចាញ់អស់ ហើយគ្មានប្រាក់សងទៅក្រុមជនសង្ស័យវិញ ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ សមត្ថកិច្ចយើងធ្វើការឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕