«មានរឿងល្អៗជាច្រើន ដែលអ្នកខេត្តយើងគួររួមគ្នាផ្សាយ ទៅខាងក្រៅជៀសជាងហែកសំលៀកបំពាក់ខ្លួនអោយគេមើលអោយគេគេចដើរចេញ»
បងប្អូនទាំងអស់ជាទីគោរពរាប់អាន?
រដ្ឋបាលខេត្តកំពុងខិតខំធ្វើការលើវិស័យទេសចរណ៏ដើម្បីអូសទាញភ្ញៀវទេសចរណ៌ មកកំសាន្តនៅខេត្តយើង ជាពិសេសភ្ញៀវ ក្នុងប្រទេស អាចជួយខេត្តយើងបានច្រើនតាមរយ:ការរៀបចំកម្មវិធីបន្ថែម តំបន់កំសាន្តនានាអោយល្អឡើងវិញ បុណ្យទានដែលជាទំនៀមទំលាប់ប្រពៃណី ពីដើមគួរយកមកផ្សព្វផ្សាយ សន្តិសុខ សណ្តាប់ធ្នាប់ ក្រុង អនាម័យតាមដងផ្លូវនិងទីកន្លែងសេវាសាធារណ:ទាំងអស់។
ឯកឧត្តម ប្រាក់ សោភ័ណ បន្ថែមថា៖ តែក៏ត្រូវការការចូលរួមពីបងប្អូនអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយនិងការពាររាល់ព័ត៌មាន បង្ខូចខេត្តដែរ មួយទៀតដែរខេត្តនិងអជ្ញាធរជាតិអប្សារា និងខិតខំរកវិធីសាស្ត្ររួមគ្នា ដើម្បីផ្តល់សេវាកម្មល្អ ដល់ភ្ញៀវ ដែលមកកំសាន្ត។
ខ្ញុំសូមការយោគយល់និងរួមគ្នាដើម្បីជីវភាពយើងល្អទាំងអស់គ្នា?