ពលរដ្ឋថា អាជ្ញាធរ​ដែនដី​មេីលរំលង​ ខណៈឯកឧត្ដម ខៀវ កាញារីទ្ធ បង្ហោះសារជូនអាជ្ញាធរពាក់ព័ន្ធ និងជូនព័ត៌មានដល់ក្រុមការងារ

28

ប្រជាពលរដ្ឋបានផ្ញើសារគោរពជូនអតីរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ ដោយបានលើកឡើងថា ជា​ការពិត​ខ្ញុំ​មិនចង់​រំខាន​ឯកឧត្តម​ចំពោះ​រឿងនេះទេ​ ប៉ុន្តែ​ខ្ញុំ​ពិចារណា​ចុះឡើង​ច្រើន​សារទេីប​ដាច់ចិត្ត​ផ្ញើសារ​នេះ​ជូនទៅ​ឯកឧត្ដម​ក្រោម​ហេតុផល​២៖ *ទី១-​.ឯកឧត្ដម​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ ហើយ​សាច់​រឿង​នេះក៏​ជាអ្នក​កំពង់ចាម​។ និង*ទូ២.ការ​ផុស​របស់​ឯកឧត្តម​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ ព្រោះ​ឯកឧត្តម​តែងតែ​ជួយ​ឈឺឆ្អាល​ដល់ប្រជា​ពលរដ្ឋ​ទូទៅ​ដែល​ជួបរឿង​អយុត្តិធម៌​។

ប្រភពបន្តថា ខ្ញុំ​សូម​ជម្រាប​ជូន​ឯកឧត្តម​មេត្តា​ជ្រាប​ថា​៖​ បុរស​ម្នាក់​នេះ​ ឈ្មោះ​ ស៊ិន​ សែ​ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ផ្ទះ​កណ្ដាល​ក្រោម​ ឃុំ​ផ្ទះកណ្ដាល​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ ។ គាត់​ជា​ជនមានពិការ​ភាព​ខ្វេ​រខ្វង់​ដៃ​ និងជេីង​តាំងពី​កុមារភាព​ ពិបាក​ក្នុង​ការធ្វើ​ដំណើរ​ទៅ​ណា​មកណា​ ថែមទាំង​មាន​ជំងឺ​ប្រចាំ​កាយ​ដោយឧស្សាហ៍​ប្រកាច់​ ត្រូវ​ប្រេីប្រាស់​ថ្នាំ​ប្រចាំថ្ងៃ​ ហេីយ​បច្ចុប្បន្ន​នេះ​ មាន​ជំងឺ​ផ្សេងៗ​ទៀត​កំពុង​រួមរឹតរូបគាត់ទៀតផង។

បច្ចុប្បន្ន​គាត់​រស់​នៅ​ជាមួយ​បងស្រី​ដែលមាន​របរត្រឹមជាអ្នក​ជួយលាងចានឆ្នាំង​តាមរោងបុណ្យ​ ឬ​រោងការ​ និង​មួយចំណែក​បាន​ការ​ចែក​រំលែក​ពី​ប្អូន​ៗ​ដែល​ជា​កម្មការិនី​រោងចក្រ​ ដូច្នេះ​សបញ្ជាក់​ថា​ជីវភាព​របស់​គាត់​មិនមានលំនឹង​ល្អទេ។

ប្រជាពលេដ្ឋបានបន្តទៀតថា អ្វី​ដែល​ខ្ញុំ​បាទ​ចង់​ជម្រាប​ជូន​ឯកឧត្តម​ជ្រាប​នោះ​គឺថា​គាត់​ត្រូវ​បាន​អាជ្ញាធរ​ដែនដី​មេីលរំលង​ ដោយគាត់មិនទទួល​បាន​ការគាំទ្រ​ពី​កម្មវិធី​សុខុមាលភាព​សង្គម​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ការ​ផ្ដល់ឲ្យ​នូវ​បណ្ណក្រីក្រ​ ឬ​អ្វី​ផ្សេង​ទៀត​ដែល​អាច​ឱ្យ​គាត់​ទទួលបាន​សេវា​ថែទាំ​សុខភាព​ដោយមិនបង់ថ្លៃ​ជាដើម​ ក្នុង​ខណៈ​ដែល​គាត់​មាន​ពិការភាព​មិនអាច​ទៅ​ប្រកប​កិច្ចការ​ងារ​ចិញ្ចឹម​ជីវិត​ដោយខ្លួនឯងបាន​ និង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង។ ករណី​គាត់​ពុំទទួល​បាន​បណ្ណ​ក្រីក្រ​ ប្រហែល​ជា​អាជ្ញាធរ​សំឡឹង​ឃើញ​គាត់​រស់​នៅ​លេីផ្ទះ​ឈេី​ខ្ពស់​ផុត​ពីដី​ដែលជា កេរ្ត៍ដំណែល​ពី​ឪពុកម្ដាយ​របស់​គាត់​ក៏ថាបាន​ ហើយ​ក៏គិតថា​គាត់​មាន​ជីវភាព​សមរម្យ​មិនសមនឹង​ទទួលបាន​ការគាំទ្រ​ណាមួយ​ពី​រាជរដ្ឋាភិបាល​។

ប្រភពដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្ន​នេះ​ គាត់​កំពុង​រួមរឹតដោយ​សភាព​ហេីមរាង្គកាយ​ និង​កំពុងតែ​សំរាក​ព្យាបាល​នៅ​ភ្នំពេញ​ ហេីយ​បងប្អូន​អស់​លទ្ធភាព​ក្នុងការរកប្រាក់បង់ថ្លៃ​ព្យាបាល​បន្ត​ទៀតហើយ ទេីប​ខ្ញុំ​ដាច់​ចិត្ត​ផ្ញើ​សារ​នេះ​ទៅ​ឯកឧត្ដម​ ដេីម្បី​ជាការ​ពញ្ញាក់​​ដល់​អាជ្ញាធរ​ ក្រែងលោ​គាត់​អាច​ទទួល​បាន​បណ្ណ និង​ទទួល​បាន​ការ​ព្យាបាល​ដោយ​មិនបង់ប្រាក់ពី​មន្ទីរពេទ្យ​រដ្ឋ​។

ជាមួយនោះ ប្រជាពលរដ្ឋបានបន្ថែមថា ហេតុ​ដូចនេះ​ សូម​ឯកឧត្តម​មេត្តា​ពិនិត្យ​លទ្ធភាព​ធ្វើ​យ៉ាងណា​ឱ្យ​គាត់​ទទួល​បាន​បណ្ណសម្រាប់ប្រេីប្រាស់​ក្នុង​ការគាំពារ​សុខភាព​​ដោយក្ដី​អនុគ្រោះ​។ ឯកឧត្តម​អាច​សាកសួរ​ព័ត៌មានបន្ថែម​ពី​អ្នករស់នៅ​ភូមិ​ផ្ទះ​កណ្ដាល នីម្ដុំវត្ត​ផ្ទះ​កណ្ដាល​ ពី​លោក​ ស៊ិន​ សែ​ ​ថា ពិតដូចជាការ​រៀបរាប់​របស់​ខ្ញុំ​ដែរ​ឬទេ​ ព្រោះ​ជា​ភូមិ​ នៅ​តាម​ផ្លូវ​ដែល​ឯកឧត្តមតែ​ងឆ្លង​កាត់​ទៅ​កោះសូទិន​៕