លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យ ទីតាំងរៀបចំពិធីសំណេះសំណាលជាមួយកម្មករ និងនិយោជិត នៅក្រុងតាខ្មៅ

32

នៅល្ងាចថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យ ទីតាំងរៀបចំពិធីសំណេះសំណាលជាមួយកម្មករ និងនិយោជិត នៅក្រុងតាខ្មៅ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

?បណ្ដាញសង្គមផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលៈ