សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

34

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្ត​សម័យ​​ប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧​ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា។
កិច្ចប្រជុំនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីសមាជិក សមាជិការដ្ឋសភាចំនួន​ ៨៦អង្គ/រូបផ្សេងទៀត។


សម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកនេះ​ មានរបៀបវារៈចំនួនពីរ។ នៅក្នុងនោះ អង្គរដ្ឋសភា បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧​ ចំនួន ២៩រូប របស់គណបក្សប្រជាជនកម្ពុជា ជំនួសតំណាងរាស្រ្តដែលបានសុំលាលែង។
រដ្ឋសភា ក៏បានបោះ​ឆ្នោតជ្រើសតាំងឯកឧត្ដម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសឯកឧត្ដម សំ ព្រហ្មនា ដែលបានទទួលមរណភាពផងដែរ ៕