កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១០,០០នាទី ព្រឹក នៅសាលាខណ្ឌព្រែកព្នៅ មានប្រជាពលរដ្ឋចំនួន២០ គ្រួសារជាង ជិះរថយន្ត ជិះម៉ូតូកង់បី និងជិះម៉ូតូជាច្រើនគ្រឿង បាននាំគ្នាមកដាក់ពាក្យបណ្តឹង ប្ដឹងក្រុមហ៊ុនលក់ដីឡូសិទ្ធី សិទ្ធី ខនសឺវេសិន វេឡុបម៉ិន ឯ.ក របស់លោក ឌី សិទ្ធី ជាអគ្គនាយកក្រុមហ៊ុន ការិយាល័យលក់នៅភូមិទួលពន្យាំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចអាជ្ញាធរខណ្ឌបានទទួលពាក្យបណ្ដឹង និងសន្យាជួយដោះស្រាយជូនប្រជាពលរដ្ឋ។ លុះដល់ម៉ោងជាង ១២រសៀល ទេីបប្រជាពលរដ្ឋរងគ្រោះត្រលប់ទៅផ្ទះវិញ ។
តេីមានប្រជាពលរដ្ឋប៉ុន្មាននាក់ទៀតត្រូវរងគ្រោះនៅបញ្ហានេះ? ពលរដ្ឋរង់ចាំមេីលថា តេីលោក ឌី សិទ្ធី ដែលដែលជាម្ចាស់ក្រុមហ៊ុន សិទ្ធី សិទ្ធី ចេញមុខដោះស្រាយឬទេ?
ប្រជាពលរដ្ឋរងគ្រោះទទួចស្នើសុំទៅដល់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ សូមមេត្តាជួយដោះស្រាយជូនពួកគាត់ដោយក្ដីអនុគ្រោះ ដោយពួកគាត់ទាំង២០គ្រួសារ មិនអាចទ្រាំនូវទង្វើភូតកុហករបស់លោក ឌី សិទ្ធី ម្ដងហើយម្ដងទៀត ដែលតែងតែធ្វើនូវលិខិតពន្យារពេលជាច្រើនលើក ច្រើនសារដែលមិនអាចទទួលយកបាន ហើយពួកយើងខ្ញុំ និងអាចប្រឈមមុខនិងការគេរើសអូសយកផ្ទះសម្បែងដែលពួកយើងខ្ញុំទាំងអស់គ្នាបានទៅខ្ចីលុយចងការប្រាក់ដើម្បីទិញផ្ទះរបស់បុរីមួយនេះ។ ដូចច្នេះមានតែលោកអភិបាល ដែលជាអាណាព្យាបាលដែលផ្ដល់នៅភាពយុត្តិធម៌ ដល់ពួកយើងខ្ញុំជាជនរងគ្រោះ។