ហ្វេកប៊ុកឈ្មោះ Johnny Johnny ប្រឌិតព័ត៌មានក្លែងក្លាយ ដោយកាត់តរូបភាពនាយករដ្ឋមន្ត្រីខុសពីទម្រង់ដើម ដើម្បីបំពុលសង្គម

9006

ភ្នំពេញ៖ អខោនហ្វេសប៊ុកឈ្មោះ Johnny Johnny បានប្រឌិតព័ត៌មានក្លែងក្លាយ ដោយកាត់តរូបភាពនាយករដ្ឋមន្ត្រីខុសពីទម្រង់ដើម និងខុសពីការពិត ដើម្បីបំពុលសង្គម ។
ហ្វេកប៊ុកឈ្មោះ Johnny Johnny បានកាត់តរូបភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ណែត អង្គុយនៅកន្លែងធ្វើកិច្ចការងារ ដោយនៅផ្ទៃខាងក្រោយកាត់តដាក់រូបអតីតថ្នាក់ដឹកនាំវៀតណាមលោក ហូ ជីមិញ ។ ជាក់ស្ដែងរូបភាពពិតប្រាកដគឺ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អង្គុយនៅតុកន្លែងធ្វើកិច្ចការងារ ដោយផ្ទៃខាងក្រោយមានតាំងរូបព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្ដេចម៉ែ ។


ពាក់ព័ន្ធករណីនេះក៏មានគណនីហ្វេសប៊ុកជាច្រើន បានចេញមកប្រតិកម្ម និងថ្កោលទោសចំពោះការកាត់តបង្ហោះបំពុលសង្គម ដោយហ្វេសប៊ុក Johnny Johnny នេះផងដែរ ។
ក្នុងនោះដែរក៏មានហ្វេសប៊ុកឈ្មោះ Ski Kimsang បានចេញប្រតិកម្ម និងសរសេរថា «អាប្រឆាំងថោកទាប ឈ្មោះ Johnny Johnny បានប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីបំពុលសង្គម។ ពួកប្រឆាំងដែលមានចរិត ថោកទាបបែបនេះហើយ បានជារកកន្លែងជ្រកកោនមិនបាន។ នៅពេលដែលសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួន ពួកនេះប្រឹងរត់គេចដូចឆ្កែឆ្មា ។ ពេលសមត្ថកិច្ចចាប់ខ្លួនបាន ធ្វើមុខដូចកំសត់ណាស់។ ពួកអាចោរម្សៀត» ៕