ពលរដ្ឋបានអោយដឹងថាសង្វៀនជល់មាន់ដុះស្លែរបស់មន្ត្រីនគរបាលម្នាក់នៅស្រុកស្អាង មិនទាន់ឃើញអាជ្ញាធរពាក់ព្ធ័នមិនទាន់បង្ក្រាប

96

ខេត្តកណ្តាល៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកស្អាងទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។


មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់ស្ថិតនៅដីទួល១កន្លែង ក្នុងភូមិភ្នៀត.ឃុំក្រាំងយូ៉វ ស្រុកស្អាងខេត្តកណ្តាល បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះតាប៊ុន ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ រស់នៅឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតែវ។

បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើសង្ឃឹមលើលោកមេប៉ុស្ត៍មេឃុំក្រាំងយូ៉វ នឹងលោកអធិការស្រុកស្អាងស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោកឈឿន សុចិត្តស្នងការនគរបាលខេត្តណ្តាល ទេទើបអាចបង្ក្រាបបានមើលទៅ។

ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់ ឈ្មោះតាប៊ុន នេះ បានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។

ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា តាប៊ុនជាម្ចាស់សង្វៀនខាងលើនេះ ក៍ជាជនល្បីឈ្មោះរឿងដើរបើកសង្វៀនជល់មាន់ នៅទឹកដីស្រុកព្រៃកប្បាសផងដែរ តែត្រូវបានអធិការស្រុកព្រៃកប្បាសមិនអនុញ្ញាតិ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍ក្រាំងយូ៉វ និងលោកអធិការស្រុកស្អាង ទើបបើកបនល្បែងបានសុខសាន្ត។

ជុំវិញករណីខាងលើអង្គភាពយើង មិនអាចសុំការបំភ្លឺពីបាននៅឡើយទេ អង្គភាពព័ត៌មានVPN និងរងចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕ ?មានវីដេអូ