សំណងសង់រំលោបដីព្រែក មួយកន្លែងក្នុងសង្កាត់ព្រែកកំពឹស ត្រូវបានពលរដ្ឋអះអាងថា បានសាងសង់រំលោភមិនច្បាប់អនុញ្ញាតិ

86

ភ្នំពេញ៖សំណងសង់រំលោបដីស្ទឹងព្រែកត្នោត មួយកន្លែងក្នុងសង្កាត់ព្រែកកំពឹស ត្រូវបានពលរដ្ឋមានការរិះគន់នុងលើកឡើងថា បានសាងសង់រំលោភមិនមានច្បាប់អនុញ្ញាតិ និងមានការជជែកគ្នាយ៉ាងច្រើននៅលើបណ្ដាញសង្គមជុំវិញការសាងសងរំលោបរបស់ម្ចាស់ដេប៉ូស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនេះ។ទីតាំងខាងលើស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ ឌិន សុខស៊ីថា បានបង្ហោះរូបភាពដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា៖ “កោតតែលោកចៅសង្កាត់ព្រែកកំពឹសនិយាយថា គេសង់លើដីពយក្រោយផ្ទះគេបន្តិចនឹងតើ មិនរំលោភចូលស្ទឹងឯណា។ ហើយខ្ញុំស្គាល់ហើយម្ចាស់ដេប៉ូប្រេងហ្នឹង សុវណ្ណ គីមឡុង”។
ជាមួយគ្នានេះ ពលរដ្ឋខាងលើបានបន្ថែមថា “នេះហើយសបញ្ជាក់ឲ្យដឹងច្បាស់ថា និងអាចមានការត្រូវរ៉ូវគ្នាណាមួយតាមរូបភាពផ្សេងៗ បើមិនដូច្នេះទេ ម្ចាស់ផ្ទះនេះមិនអាចសាងសង់រំលោភចូលចំណីស្ទឹងព្រែកត្នោតបានស្រួលបែបនេះទេ។ សំណង់ស្របច្បាប់លុះត្រាតែចម្ងាយពីចំណីមាត់ស្ទឹង បឹងបួរ ៣០ម៉ែត្រ ទើបអាជ្ញាធរចេញច្បាប់អនុញ្ញាត”។
ជុំវិញករណីខាងលើនេះអង្គភាព VPN NEWS យើងមិនទាន់អាចសុំការបំភ្លឺពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បាននៅឡើយទេ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣៕