ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍មួយបានលួចបង្ហេីបប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះថា៖ ករណីជនដៃដល់ចំនួន ៣នាក់ ដែលបន្លំថើបថ្ពាល់នារីរងគ្រោះ ហើយធ្វើសកម្មភាពយកកែវស្រាវាយជនរងគ្រោះប្រុសស្រីចំនួន ៦នាក់ បណ្ដាលឱ្យរបួសធ្ងន់ស្រាល ពេលនេះកំពុងមានអ្នករត់ការទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដោះលែងឱ្យមានសេរីភាពឡើងវិញ ជាផ្នូរក្នុងទឹកប្រាក់ប្រមាណជា ៣ម៉ឺនដុល្លារអាមេរិក។
គួររម្លឹកថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ បានឃាត់ខ្លួនជនដៃដល់ចំនួន ៣នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកកែវស្រាវាយទៅលើជនរងគ្រោះបណ្តាលឱ្យរបួសក្បាលចំនួន០២នាក់របួសធ្ងន់ និងរបួសស្រាល០៤នាក់) ប្រព្រឹត្តនៅចំណុចក្នុងភោជនីយ៏ដ្ឋានកន្លែងចាស់ ដីឡូតិ៍លេខ ផ្លូវលេខ២៥៧ កែងផ្លូវលេខ២០៤ ក្រុមទី១៧ ភូមិ០៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
របាយការណ៍ដដែលបន្តថា ជនសង្ស័យទាំង៣នាក់នេះ រួមមាន៖ ១-ឈ្មោះ មាស បញ្ញា ហៅ បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី ស្នាក់នៅផ្ទះលេខ៣A ផ្លូវលេខ៦០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ (ជនដៃដល់អ្នកយកកែវស្រាវាយទៅលើជនរងគ្រោះបណ្ដាលឲ្យបួសធ្ងន់ និងស្រាល០៦នាក់ (គ្មានសារធាតុញៀន)។ ២-ឈ្មោះ យ៉ាន តៃឈត ហៅ តៃឈត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក កន្លែងស្ទីមសូណា ស្នាក់នៅហាងស្ទីមសូណាយីហោ ប៊ុនសេង ផ្លូវលេខ០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ (បក្សពួក) (គ្មានសារធាតុញៀន) ។ និង៣-ឈ្មោះ ជាង សុខឃាង ហៅ សាន្ត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី ស្នាក់នៅបន្ទប់ជួលលេខ៦ ផ្លូវលេខ២១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាបក្សពួក) (គ្មានសារធាតុញៀន)។
ចំណែកជនរងគ្រោះ ៦នាក់រួមមាន៖
១-ឈ្មោះ លឹម គៀមហ៊ាក ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*រងរបួស:ត្រូវបានជនសង្ស័យឈ្មោះ យ៉ាន តៃឈត សុំលេខទូរស័ព្ទដៃបន្លំថើបថ្ពាល់នៅមុនពេលកើតហេតុការណ៍) ។
២-ឈ្មោះ ផាត សម្ផស្ស ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសក្បាលផ្នែកខាងលើដេរ៦ថ្នេរ ដៃស្ដាំដេរ៣ថ្នេរ និងថ្លើមដៃស្ដាំ របួសធ្ងន់) ។
៣-ឈ្មោះ ស៊ន វីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសពកក្បាលស្រាល) ។
៤-ឈ្មោះ កែង នេង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសរលាត់ដៃទាំងសង់ខាង របួសស្រាល) ។
៥-ឈ្មោះ កែង នាង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសរលាត់ស្បែកត្រង់ក របួសស្រាល) ។
៦-ឈ្មោះ ឈួន មករា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសរលាត់ត្រង់ត្រជៀកខាងឆ្វេង របួសស្រាល)។
គួរបញ្ជាក់ថា ជុំវិញករណីខាងលេីនេះ លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ វង្ស សារ៉ាត នៅរសៀលថ្ងៃទី២៤ ខែសីហានេះដែរ អអង្គភាពយើង មិនអាចទំនាកទំនងបានទេព្រោះមិនមានលេខទូរស័ព្ទ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញអធិការដ្ឋានខណ្ឌទួលគោក បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖សហការី