ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោក-លោកស្រីស្នងការរង និងមន្ត្រីក្រោមឱវាទ សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ និងតែងតាំងមុខតំណែងជាអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។