ផ្ទុះការភ្ញាក់ផ្អើល! ស្ត្រីខ្មែរម្នាក់ទម្លាយថា បន្ទប់មួយក្នុងសណ្ឋាគារមួយកន្លែងនៅកំពង់សោម មានករណីថៅកែចិនចាប់បង្ខំឱ្យថតរូបអាក្រាត

111

ផ្ទុះការភ្ញាក់ផ្អើល! ស្ត្រីខ្មែរម្នាក់ទម្លាយថា បន្ទប់មួយក្នុងសណ្ឋាគារមួយកន្លែងនៅកំពង់សោម មានករណីថៅកែចិនចាប់បង្ខំឱ្យថតរូបអាក្រាត

ខេត្តព្រះសីហនុ ÷មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីភ្ញាក់ផ្អើល ក្រោយបានឃើញករណីស្រ្តីម្នាក់ បង្ហោះសារលើបណ្ដាញសង្គមទម្លាយថា មានបន្ទប់មួយ ក្នុងសណ្ឋាគារ ស្ថិត ក្នុងខេត្តព្រះសីហនុ មានករណីហៅគេឱ្យមកថតស្រាត រៀបភ្លើងភ្លឺចិញ្ចាច ស្ទើរតែមិនគួរឱ្យជឿ។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីស្ត្រីម្នាក់មានឈ្មោះ Pa Pu បានទម្លាយថា ៖ «ជាន់ទី 2 បន្ទប់ 8217 ថៅកែចិនហៅមកថតស្រាត យើងស្មានហៅមកធ្វើការ កុហកយើង ហើយថាជូនមកផ្ទះមកដល់ក្រោម មិនជូនទៀត ថ្លៃតាក់ស៊ីក៏មិនឱ្យ ជួញដូរផ្លូវភេទ និង ប្រើប្រាស់គ្រឿងញៀនទៀត»។

ម្ចាស់គណនីដដែលបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ៖ «បញ្ជាក់ តែជាន់ទី 2 បន្ទប់ 8217 តែប៉ុណ្ណោះ ជួយស៊ែរចាប់វាឱ្យអស់ទៅ យើងថានេះទឹកដីយើងខ្មែរ វាថាខ្មែរៗទៅ វាខ្លាចអី ចង់សើចវាមកស្រុកយើង មើលងាយប្រទេសយើង -បុគ្គល- សូមសមត្ថកិច្ចជួយចាត់វិធានការលើសណ្ឋាគារ និង លេខបន្ទប់ដែលខ្ញុំនិយាយខាងលើមួយនេះផង»៕