លោក គឹម សុខរី សូមគោរពអបអរសាទរ និងជូនពរជូនចំពោះ​ ឯកឧត្ដម សាយ សំអាល់ ក្នុងឱកាសដែលព្រះករុណាព្រះ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧​ នៃរដ្ឋសភា

13

លោក គឹម សុខរី នាយកកម្មវិធីអាជីវកម្មចល័តនិងសំណង់នៃសហភាពសព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ(ស.ស.យ.ក) ព្រមទាំងថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ នៃកម្មវិធី​អាជីវកម្ម​ចល័ត​និងសំណង់​នៃសហភាពសព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​ សូមគោរពអបអរសាទរ និងជូនពរ​ដោយសេចក្ដីស្មោះស្ម័គ្រអស់ពីដួងចិត្តបំផុតជូនចំពោះ​ ឯកឧត្ដម សាយ សំអាល់ ក្នុងឱកាសដែលព្រះករុណាព្រះបាទ​ សម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧​ នៃរដ្ឋសភា។

ក្នុងឱកាសដ៏វិសេសវិសាលឧត្ដុង្គឧត្ដមថ្លៃថ្នារនេះ យេីងខ្ញុំ សូមគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ សូម ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា​ បុត្រី សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងសមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។