ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូឈើតាមរថយន្តលាន់ទ្រហឹងតាមដងផ្លូវលេខ៦២ សង្ស័យមន្ត្រីជំនាញបើកភ្លើងខៀវ..

87

ខេត្តព្រះវិហារ៖ មួយរយៈពេលកន្លងមកថ្មីនេះគេសង្កេតឃើញមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនាទៅលើអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងការជំរុញឲ្យមានការបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើក៌ដូចជាបទល្មើសផ្សេងៗក្នុងមួយយប់ៗរាប់សិបរថយន្តក្នុងខេត្តព្រះវិហារផងដែរ ក៌ប៉ុន្តែការផ្សព្វផ្សាយឬសេចក្តីជូនដំណឹងទាំងអស់នេះបែជាសមត្ថកិច្ច ឬមន្ត្រីជំនាញពាក់ពាន់ទាំងនោះហាក់បីដូចជាធ្វើមិនដឹងមើលមិនឃើញទោះខិតខំផ្សព្វផ្សាយជូនដំណឹងភាពដ៌ដែលៗយ៉ាងណាក៌ដោយក៌សមត្ថកិច្ច ឬមន្ត្រីជំនាញប្រចាំគោលដៅនៅតែឱ្យក្រុមឈ្មួញទាំងនោះធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសផលអនុផលព្រៃឈើរៀងរាល់យប់ថ្ងៃទៅវិញកក្តាត្រង់នេះសរបញ្ជាក់ឲ្យឃើញច្បាស់ថាដោយសារតែបានទទួលផលប្រយោជន៍ពីរក្រុមឈ្មួញទាំងនោះហើយមើលទៅទើបមិនមានការទប់ស្កាត់ឬបង្ក្រាបបទល្មើសទាំងនេះ។

ជាក់ស្តែងនៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ គេឃើញមានរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើតាមបណ្តោយផ្លូវជាតិលេខ៦២ ដោយមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញនោះឡើយ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ការដឹកជញ្ជូនផលអនុផលព្រៃឈើពីសំណាក់ក្រុមឈ្មួញដោយគ្មានលិខិតអនុញាតច្បាប់ស្តីពីព្រៃឈើ ចំណែកសមត្ថកិច្ចតាមដងផ្លូវនិង ជំនាញសង្ស័យត្រូវបានលេបថ្នាំងងុយដេកត្រជាក់ភ្នែកដេកលង់លក់ស្ពឹកស្រពន្ធដៃជើងធ្វើឲ្យជាប់ត្រគៀកងាកមិនរួច អស់ហើយ ទើបមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។


សូមបញ្ជាក់ថាកន្លងមកថ្មីៗនេះដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល នឹងអនុវត្តន៍ទៅតាមបទបញ្ជារបស់នាយឧត្តមសេនិយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ ឯកឧត្តម កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៈវិហារ បញ្ជាអោយសមត្ថកិច្ចនៅទូរទាំងខេត្ត ជាពិសេសសមត្ថកិច្ចតាមដងផ្លូវជាតិលេខ៦២ ចេញប្រតិបត្តិការតាមដាន រុករកបង្ក្រាបបទល្មើសធនធានធម្មជាតិអោយមានប្រសិទ្ឋភាព។ ប៉ុន្តែបទបញ្ជាថ្នាក់ដឹកនាំកន្លងទៅនោះ បែជាសាបដូចទឹកទន្លេមេគង្គទៅវិញ ដោយហេតុថាការដឹកជញ្ជូនផលអនុផលព្រៃឈើពីសំណាក់ក្រុមឈ្មួញនៅតែកើតមានជារៀងរាល់ថ្ងៃយប់ដ៏ដែរ ។
មិនត្រឹមតែប៉ុណ្ណឹងនៅមានរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើរបស់មេឈ្មួញជាច្រើនទៀតនៅមិនទាន់បានបង្ក្រាបនៅឡើយ៕