ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចេញបញ្ជាឱ្យសមត្ថកិច្ចតាមចា..ប់.អ្នកបើកបររថយន្តដឹកកម្មករ កម្មការិនី បង្កគ្រោះ..ថ្នាក់

40

ខេត្តកំពង់ស្ពឺ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចេញបញ្ជាឱ្យសមត្ថកិច្ចតាមចា..ប់.អ្នកបើកបររថយន្តដឹកកម្មករ កម្មការិនី បណ្តាលឱ្យក្រឡាប់ផ្ងារជើងនៅឃុំព្នាយ ស្រុកសំរោងទង យកមកទទួលខុសត្រូវ និងចាត់ការតាមនីតិវិធី ខណៈដែលដឹកកម្មករ កម្មការិនី បណ្តាលឱ្យ.រ.ង.រ.បួ.ស.ដោយការក្រឡាប់រថយន្តត្រូវ បានសមត្ថកិច្ចនគរបាលសហការបញ្ជូនទៅសង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យ កាលពីវេលាម៉ោង ០៥ និង ៥៧នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវក្រាលកៅស៊ូក្នុងភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្រោយហេតុការណ៍បង្កគ្រោះថ្នាក់ខាងលើ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាឱ្យជំនាញចរាចរណ៍ និងអធិការនគរបាលស្រុកសំរោងទង សហការស្រាវជ្រាវរកបុគ្គលជាអ្នកបើកបរ មកទទួលខុសត្រូវចំពោះហេតុការណ៍ដែលបានបង្កឡើង ឱ្យមានការខូចខាត និងរង.រ.បួ.ស.ធ្ងន់-ស្រាល ដល់បងប្អូនកម្មករ កម្មការិនី ។ តើអ្នកបើកបរត្រូវទទួលខុសត្រូវបែបណារាល់ការប្រព្រឹត្ដ និងបង្កឱ្យយមានព្យសនកម្មដល់អ្នកដំណើរដែលផ្ញើវាសនាលើខ្លួន ។ អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ គួរតែចូលខ្លួនមក ដើម្បីទទួលខុសត្រូវ ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឱ្យកម្មករ កម្មការិនី រងរបួស ៥១នាក់ ប្រុស ១៧នាក់ ក្នុងនោះរង.រ.បួ.ស.ធ្ងន់ ០៨នាក់ ប្រុស ០២នាក់ ៕