ព្រោះតែភ្លើងប្រច័ណ្ឌ បុរសជាប្តីទាញពូថៅកា..ប់.ផ្តា.ច់.ជី.វិ..ត.ប្រពន្ធស្លា..ប់ រួចទៅ.ច.ង.ក.ស.ម្លា..ប់.តាមក្រោយ

783

ខេត្តកំពង់ស្ពឺ៖ ដោយសារតែភ្លើងប្រច័ណ្ឌធ្វើឱ្យបុរសជាប្តីដាច់ចិត្តទាញប៉ូវថៅ (ពូថៅ) ផ្តា.ច់.ជី.វិ.ត.ប្រពន្ធ ពេលកំពុងសម្រាកលង់លក់ក្នុងដំណេក រួចបុរសជាប្តី.ច.ង.ក.ស.ម្លា.ប់.ខ្លួនលើដើមឈើតាមក្រោយតែម្តងទៅ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០នាទីយប់ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៣ នៅចំណុចភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកថ្ពង បានឱ្យដឹងថា ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យ ឈ្មោះ សុខ ខេង ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវជាប្តីបានយកពូថៅកា..ប់.ទៅលើប្រពន្ធ ឈ្មោះ អុល សំអុន អាយុ ៣៩ឆ្នាំ ចំកញ្ចឹងកខាងឆ្វេងចំនួនពីរពូថៅ បណ្តាលឲ្យស្លា..ប់.ភ្លាមៗ ខណៈជនរងគ្រោះសម្រាន្តលង់លក់នៅក្នុងផ្ទះលើពូកដោយមិនដឹងខ្លួន ។

នគរស្រុកបានបន្តទៀតថា បន្ទាប់ពី.ស.ម្លា.ប់.ប្រពន្ធរត់គេចខ្លួនចូលព្រៃ ដោយសារការឡោមព័ន្ធជុំវិញព្រៃរបស់កម្លាំងសមត្ថកិច្ច សហការជាមួយប្រជាការពារ និងជួយប្រទាក់ក្រឡារបស់អធិកាដ្ឋានស្រុកសាមគ្គីមុន្នីជ័យ ជនបង្កមិនអាចគេចខ្លួន បានក៏សម្រេចចិត្ត.ច.ង.ក.ស.ម្លា..ប់.ខ្លួនឯង ។

នគរបាលស្រុកថ្ពង បានបញ្ជាក់ថា មូលហេតុដែលបុរសជាប្តីដាច់ចិត្តយកពូថៅកា..ប់.លើប្រពន្ធនោះ បើតាមការបំភ្លឺពីប្រជាពលរដ្ឋជិតខាង ជនសង្ស័យគឺជាមនុស្សញៀនស្រាជាប្រចាំ និងប្រច័ណ្ឌប្រពន្ធជារៀងរាល់ថ្ងៃ ទើបឈានទៅដល់ការ.កា..ប់..ស.ម្លា..ប់.ប្រពន្ធខ្លួនឯងតែម្តងទៅ ៕