ក្រចេះ៖ លោក ឆាន់ សុផាន រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានធ្វើការក្រើនរំលឹក ចំពោះ លោក អ៊ូ សុបុណ្ណកា ដែលត្រូវបានផ្លាស់ប្តូរ ចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ក្នុងមូលដ្ឋានខេត្តក្រចេះ ត្រូវសម្របសម្រួល ដោះស្រាយទំនាស់ដីធ្លី ដេីម្បីចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្រសួងនិងរដ្ឋបាលខេត្តក្នុងការលើកកម្ពស់សុវត្ថិភាព លើការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញ នូវកំណើនសេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ដើម្បីបម្រើឲ្យឧត្ដមប្រយោជន៍ជាតិ និងប្រជាជន។
លោកបានលើកឡើងបែបនេះ នៅក្នុងពិធីប្រកាសកាន់មុខតំណែង លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដី ជំនួស លោកបណ្ឌិត កៅ ម៉ាឌីឡែន ដែលត្រូវបានដំឡើងឋានៈជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍នៃមន្ទីរពិសោធន៍ជាតិសំណង់ ចំណុះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០២៣។