ភ្នំពេញ ៖ ឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងគូកន៥ នាក់ ត្រូវបាន លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ PJ ជាបណ្តោះអា សន្ន បន្ទាប់ពីតំណាងអយ្យការបញ្ចប់ការស៊ើបសួរជាផ្លូវការរួច មក ។ ចំណែកសន្តិសុខ៨ នាក់តំណាងអយ្យការបានសម្រេចធ្វើការដោះលែងឲ្យមានសេរីភាពវិញ ដោយសំអាងហេតុមិនពាក់ពន្ធប.ទល្មើ.ស ។
១-ឈ្មោះ ហ៊ី គឹមហុង ភេ..ទប្រុស អាយុ៤១ ឆ្នាំ មុខរបរ ជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចា.ស់ក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិនឯ.ក ស្នាក់នៅផ្ទះលេខ៥១ដេ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ជាប់ចោទពីបទ.ឆបោ.ក មានស្ថានទម្ងន់ទោស “ជាក្រុមមានការចា.ត់តាំង”) តាមបញ្ញត្តិមាត្រា ៣៨០ នៃក្រមព្រ.ហ្ម.ទ.ណ្ ។ ២-ឈ្មោះ លី សុវណ្ណារ៉ា ភេ..ទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ ប្រធានសន្តិសុខក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិនឯ.ក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។៣-ឈ្មោះ កែ វិច្ឆិកា ភេ..ទប្រុស អាយុ២៤ ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិនឯ.ក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។៤-ឈ្មោះ ម៉ិច សុធារ៉ា ភេ..ទប្រុស អាយុ២៦ ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិនឯ.ក ស្នាក់នៅស្នាក់ការ.ក្រុមហ៊ុនពិភពដីមាសផ្លូវបេតុង ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានី ។៥-ឈ្មោះ ឈឹម សុភា ភេ..ទប្រុស អាយុ៤២ ឆ្នាំ មុខរបរ បើកបររថយន្ត និងសន្តិសុខក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិនឯ.ក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ៦-ឈ្មោះ ប៊ុត រ៉ី ភេ..ទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ ជំនួយការផ្នែកទីផ្សារ ស្នាក់នៅផ្ទះគ្មា.នលេខ ផ្លូវបេតុង ភូមិក្រាំងទា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (៥ នាក់ ជាប់ចោទពីបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) តាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រ.ហ្ម.ទ.ណ្ ។
សូមជម្រាបថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំស២០២៣ វេលាម៉ោង៣ រសៀល កម្លាំងការិយាល័យជំនាញព្រ.ហ្ម.ទ.ណ្កម្រិតស្រាល សហការជាមួយកម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិ.ច្ចមូ..លដ្ឋានខណ្ឌព្រែកព្នៅ បានចុះធ្វើការនាំខ្លួនឈ្មោះ ហ៊ី គឹមហុង នៅចំណុចសា្នក់ការ ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពាក់ព័ន្ធប.ទល្មើ.ស អំ.ពើ.ឆបោ.កមានស្ថានទម្ងន់ទោស (ក្រុមមានការចា.ត់តាំង) លើទឹកប្រាក់ចំនួន ៣៨៧,២០០ ដុល្លារអាមេរិក (សាមសិបប្រាំបីម៉ឺនប្រាំពីរពាន់ពីររយដុល្លារអាមេរិក) ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២១ ,ឆ្នាំ២០២២ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ លេខ ៣០៧ អយក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ចេញដោយ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ប៉ុន្តែពេលចុះទៅដល់ស្នាក់ការ.ក្រុមហ៊ុនឈ្មោះ ហ៊ី គឹមហុង បានប្រើក្រុមសន្តិសុខ និងបុគ្គលិកក្រុមហ៊ុនរបស់ខ្លួនឲ្យធ្វើការរារាំងប្រឆាំ.ង និងកម្លាំងសមត្ថកិ.ច្ច ដែលចុះអនុវត្តដីកាបញ្ជាខាងលើ ដោយក្រុមសន្តិសុខ និងបុគ្គលិករបស់ក្រុមហ៊ុន បានប្រើអំ.ពើ.ហិង្សាវា..យដំមកលើសមត្ថកិ.ច្ចប.ណ្តាលឲ្យសមត្ថកិ.ច្ចចំនួន៤ នាក់រងរ.បួ.ស បន្ទាប់មកសមត្ថកិ.ច្ចបានធ្វើការនាំខ្លួនឈ្មោះ ហ៊ី គឹមហុង និងក្រុមសន្តិសុខ បុគ្គលិករបស់ក្រុមហ៊ុនសរុបចំនួន១៤ នាក់ បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចា.ត់ការតាមនីតិវីធី ។
ដើមបណ្តឹង ឈ្មោះ ង៉ែត រតនា ភេ..ទប្រុស អាយុ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មា.នលេខ ផ្លូវលំ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ និងឈ្មោះឃុត សុផាន់ណា ភេ..ទប្រុស អាយុ៤១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មា.នលេខ ផ្លូវលំ ភូមិថ្មី ឃុំបែ.កចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ.កសិករ ដែលជាតំណាងឲ្យប្រជាពលរដ្ឋចំនួន១៨ គ្រួសារឈ្មោះ សេង ហាក់ ,ឈ្មោះ អាន រី ,ឈ្មោះ ផន ភា ,ឈ្មោះ ប៉ាន់ ផារី ,ឈ្មោះ ហាន វិច្ឋរ៉ា ,ឈ្មោះ សេង កុសល,ឈ្មោះ ផេង ផល្លី ,ឈ្មោះ ឃុត សុផាន់ណា,ឈ្មោះ អ៊ុក ប៊ុន ធឿន,ឈ្មោះ ចាន់ ស៊ាប,ឈ្មោះ វ៉ង់ កុសល ,ឈ្មោះ ជិន វុទ្ធី ,ឈ្មោះ ខ្លី ខ្លឹង ,ឈ្មោះ សុខុម តុល,ឈ្មោះ អ៊ុំ ភឿង ,ឈ្មោះ ផេង ផាន ,ឈ្មោះ សេង ស្រីនាង ,ឈ្មោះ គឹម សារិន ។
ការស្តាប់បំភ្លឺរបស់ដើមបណ្តឹងឈ្មោះ ង៉ែត រតនា បានឆ្លើយបំភ្លឺថា ខ្លួនជាតំណាងឲ្យប្រជាពលរដ្ឋចំនួន១៨ គ្រួសារមានឈ្មោះ សេង ហាក់ ,ឈ្មោះ អាន រី ,ឈ្មោះ ផន ភា ,ឈ្មោះ ប៉ាន់ ផារី ,ឈ្មោះ ហាន វិច្ឋរ៉ា ,ឈ្មោះសេង កុសល,ឈ្មោះ ផេង ផល្លី,ឈ្មោះ ឃុត សុផាន់ណា,ឈ្មោះ អ៊ុក ប៊ុន ធឿន,ឈ្មោះចាន់ ស៊ាប,ឈ្មោះវ៉ង់ កុសល ,ឈ្មោះជិន វុទ្ធី ,ឈ្មោះខ្លី ខ្លឹង ,ឈ្មោះ សុខុម តុល,ឈ្មោះ អ៊ុំ ភឿង,ឈ្មោះ ផេង ផាន ,ឈ្មោះ សេង ស្រីនាង ,ឈ្មោះ គឹម សារិន បានទិញដីឡូតិ៍ ដែលមានតម្លៃចា..ប់ពី១៤,០០០ (មួយម៉ឺនបួនពាន់ដុល្លារអាមេរិក) រហូតដល់តម្លៃ៣២,០០០ដុល្លារអាមេរិក(បីម៉ឺនពីរពាន់ដុល្លារអាមេរិក) ពីក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ដែលមានឈ្មោះ ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន,ឈ្មោះ ចេង សង្ហាក់ អគ្គនាយកក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន,ឈ្មោះ ប្រាក់ ពិន អគ្គនាយកក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ,ឈ្មោះ ហួត សូម៉ុន ជាទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធានផ្នែកទីផ្សារ.ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ,ឈ្មោះ ហ៊ន ស្រីមុំ ជាទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធានផ្នែកទីផ្សារ.ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ,ឈ្មោះ ម៉េត ពុទ្ធារ៉ូ អគ្គនាយកក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន និងឈ្មោះ អៀវ សាវឿន អគ្គនាយកក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ដូចមានឯកសារភ្ជាប់មកជាមួយ ។
ក្នុងពេលទិញដីឡូតិ៍ គឺបុគ្គលិកផ្នែកទីផ្សារបានជូនឲ្យពួកខ្លួនជាប្រជាពលរដ្ឋ យកប្លង់ផ្ទះដែលរស់នៅទៅដាក់បញ្ចាំនិងធនាគារប្រៃសណីយ៍ ,ធនាគារLOLC ,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា ,ធនាគារABA ,ធនាគារអូរី ,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា និងធនាគារអេស៊ីលីដា ។ បន្ទាប់ពីខ្ចីប្រាក់ពីធនាគារបានហើយ បុគ្គលិកក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិននាំពួកខ្លួនយកប្រាក់ទៅប្រគល់ឲ្យក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិន ហើយក្រុមហ៊ុនបានធ្វើតារាងបើកប្រាក់ប្រចាំខែ មកឲ្យពួកខ្លួនតាមចំនួនប្រាក់ ដែលពួកខ្លួនប្រគល់ទៅឲ្យក្រុមហ៊ុនចំនួន៣ភាគរយ ដែលមានចំនួនចា..ប់ពី៣០០ដុល្លារអាមេរិក រហូតដល់ចំនួន៩៦០ដុល្លារអាមេរិក(មានឯកសារភ្ជាប់មកជាមួយ)។
ចំណែកទីតាំងដីឡូតិ៍ដែលពួកខ្លួនទិញ ស្ថិតនៅភូមិអណ្តូងច្រុះ ឃុំត្រាចទង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដោយក្រុមហ៊ុនគ្រាន់តែចង្អុលបង្ហាញទីតាំងដីព្រៃ (ពុំដឹងដីឡូតិ៍ខ្លួននៅទីណា) និងបង្ហាញប្លង់គំរោងដីឡូតិ៍ឲ្យពួកខ្លួនមើលតែប៉ុណ្ណោះ ។
ជាងនេះទៅទៀតតំណាងក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន បានសន្យាទិញយកដីឡូតិ៍ពីពួកខ្លួនវិញ ក្នុងតម្លៃដដែល នៅពេលក្រុមហ៊ុនបានបង់ប្រាក់មកឲ្យពួកខ្លួនបានចំនួន២៤ខែ ។ បន្ទាប់ពីចុះកិច្ចព្រមព្រៀងស្តីពីការទិញ-លក់ដី រួចហើយចា..ប់ពីខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឈប់បើកប្រាក់ប្រចាំខែឲ្យពួកខ្លួនទៀត ហើយក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ចេះតែសន្យាម្តងថាខែនេះ ម្តងថាខែនោះ រហូតដល់ស.ព្វថ្ងៃនេះ ។ ជនសង្ស័..យត្រូវបានសមត្តកិច្ច កសាងសំណុំរឿ.ងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចា.ត់ការតាមនីតិវិធី ៕