លោក ឌី សិទ្ធី អគ្គនាយកក្រុមហ៊ុនបុរី សិទ្ធី សិទ្ធី ត្រូវបានប្រជាពលរដ្ឋចំនួន 6 គ្រួសារដាក់ពាក្យបណ្ដឹងប្ដឹងទៅសាលាខណ្ឌព្រែកព្នៅ ដោយមិនគោរពតាមកិច្ចសន្យាលក់ដីឡូដ៏ និងផ្ទះ

284

កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ ពលរដ្ឋចំនួន០៦ គ្រួសារបានដាក់ពាក្យបណ្ដឹងទៅលោកអភិបាលខណ្ឌព្រែកព្នៅ ប្ដឹងលោក ឌី សិទ្ទី ដែលជាអគ្គនាយកក្រុមហ៊ុនបុរី សិទ្ធី សិទ្ធី ខនសឺវេសិន ឌីវេឡុបម៉ិន ឯកជន រំលោភលើសេចក្ដីទុកចិត្តដោយមិនបានអនុវត្តកិច្ចសន្យាលក់ទិញដីឡូដ៏ និងផ្ះ។

យោងពាក្យបណ្ដឹង ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ គោរពជូនលោកអភិបាល នៃខណ្ឌៈអភិបាលខណ្ឌព្រែកព្នៅ មានខ្លឹមសារថា÷ យើងខ្ញុំជាប្រជាពលរដ្ឋចំនួន 6 គ្រួសារដែលបានចុះកិច្ចសន្យាទិញលក់ដីឡូតិ៍ និងផ្ទះពីក្រុមហ៊ុនបុរីសិទ្ធី សិទ្ធី ខនសឺវេសិន ឌីវេឡុបមិន មានអាស័យដ្ឋានភូមិទួលពន្សាំង សង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តបតាមកម្មវត្ថុ និងយោងខាងលើក យើងខ្ញុំ សូមជម្រាបជូនលោកអភិបាល មេត្តាជ្រាបថា÷នៅចន្លោះពាក់កណ្ដាលឆ្នាំ 2021 ចុងក្រោយនេះ យើងខ្ញុំ បានទិញដីឡូតិ៍ និងផ្ទះពីបុរីសិទ្ធី សិទ្ធី ដែលមានអាសយដ្ឋានខាងលើជាប្រភេទវីឡាទោល និងមានផ្ទៃដីទំហំ 200 ទៅ 348 ម៉ែត្រការ៉េ ដែលមានទទឹងប្រវែង 10 ម៉ែត្រ និងបណ្ដោយ 20 ម៉ែត្រ ទំហំផ្ទះទទឹងប្រវែង 8 ម៉ែត្រ និងបណ្ដោយប្រវែង 12 ម៉ែត្រ.ក្នុងតម្លៃចម្លោះចំនួន 51000 ដុល្លា ដល់ 66500 ដុល្លារសហរដ្ឋអាមេរិច )ដោយលោក ឌី សិទ្ធី ជាតំណាងភាគីក្រុមហ៊ុនបានទទួលប្រាក់ចំនួនចន្លោះ 30 ទៅ 50% ស្មើនឹងចន្លោះ 15300 ដល់ 33250 ដុល្លា ក្នុងមួយគ្រួសារ ពីយើងខ្ញុំ ដោយសន្យាថា និងសាងសង់ផ្ទះដែលមានលក្ខណៈដូចខាងលើក្នុងរយៈពេល 12 ខែ ទៅ 21 ខែ និងអនុគ្រោះចំនួន 3 ខែ បន្ថែមគិតចាប់ពីថ្ងៃធ្វើកិច្ចសន្យា។

ក្នុងករណីសាងសង់លើសរយៈពេលកំណត់ ភាគីក្រុមហ៊ុន និងសងសំណង 3 ទៅ 5 ភាគរយក្នុងមួយខែ នៃប្រាប់ដែលបានកក់ ទូទាត់ជារៀងរាល់ខែ ដូចបានចែងក្នុងកិច្ចសន្យាទិញលក់ក្នុងយោងខាងលើ។ ក្នុងរយៈពេលកន្លងមក លោក ឌី សិទ្ធី ពុំបានអនុវត្ត ដូចកិច្ចសន្យាព្រមទាំងបានពន្យារពេលជាច្រើនដងបូករួមទាំងការបង់ប្រាក់ពិន័យប្រចាំខែ  ការសាងសង់ ការសងប្រាក់ត្រឡប់រហូតមកដល់បច្ចុប្បន្ន និងមិនបានប្រគល់ប្លង់រឹងកម្មសិទ្ធិស្របច្បាប់តាមពេលកំណត់នោះទេ។ ម្យ៉ាងទៀតយើងខ្ញុំក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងគោរពចូលលោកចៅសង្កាត់ពន្សាំង ដើម្បីរកដំណោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះយើងខ្ញុំមិនទទួលបានដំណោះស្រាយនៅឡើយទេ។ ទើបយើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្ដឹងជូនលោកអភិបាល មេត្តាជួយដោះស្រាយដល់យើងខ្ញុំ ដោយយើងខ្ញុំទាំងអស់គ្នាមិនអាចទទួលយកនូវទង្វើមិនទទួលខុសត្រូវរបស់លោក ឌី សិទ្ធី បានធ្វើឲ្យយើងខ្ញុំបាទ ខាតបង់ទៅលើការប្រាក់ និងបន្ទុកធ្ងន់ធ្ងរព្រោះត្រូវបង់សងត្រឡប់ទៅឲ្យធនាគារដែលបានខ្ចីសម្រាប់ប្រគល់លើការទិញដីឡូតិ៍ និងផ្ទះដូចកិច្ចសន្យាឡើយ។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល មេត្តាជួយដោះស្រាយអោយយើងខ្ញុំ ជាជនរងគ្រោះដោយប្រគល់ប្រាក់សំណង និងប្រាក់ដើមត្រឡប់វិលប្រកបដោយភាពយុត្តិធម៌ដល់យើងខ្ញុំ ព្រមទាំងទប់ស្កាត់រាល់ការធ្វើដំណើរចាកចេញទៅខាងក្រៅ និងការផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធទាំងឡាយរបស់លោក ឌី សីទ្ធីដោយក្ដីអនុគ្រោះ។

សូមលោកអភិបាលខណ្ឌព្រែកព្នៅទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំបាទ។
ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី 8 ខែសីហា ឆ្នាំ 2023

ប្រពលរដ្ឋទទួចស្នើសុំទៅដល់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ សូមមេត្តាជួយដោះស្រាយជូនពួកគាត់ដោយក្ដីអនុគ្រោះ ដោយពួកគាត់ទាំង៦គ្រួសារមិនអាចទ្រាំនូវទង្វើភូតកុហករបស់លោក ឌី សិទ្ធី ម្ដងហើយម្ដងទៀត ដែលតែងតែធ្វើនូវលិខិតពន្យារពេលជាច្រើនលើក ច្រើនសារដែលមិនអាចទទួលយកបាន ហើយពួកយើងខ្ញុំ និងអាចប្រឈមមុខនិងការគេរើសអូសយកផ្ទះសម្បែងដែលពួកយើងខ្ញុំទាំងអស់គ្នាបានទៅខ្ចីលុយចងការប្រាក់ដើម្បីទិញផ្ទះរបស់បុរីមួយនេះ។ ដូចច្នេះមានតែលោកអភិបាល ដែលជាអាណាព្យាបាលដែលផ្ដល់នៅភាពយុត្តិធម៌ ដល់ពួកយើងខ្ញុំជាជនរងគ្រោះ ។

ជាចុងបញ្ចប់ពួកយើងខ្ញុំទាំងអស់គ្នា.សូមគោរពជូនពរលោកអភិបាល សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ÷ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លានឃ្លៀតឡើយ។

ជុំវិញបញ្ហាដែលប្រជាពលរដ្ឋលើកឡើងខាងលើអង្គភាពសារព័ត៌មាន vpn និងរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអរគុណ