ព្រះរាជអាជ្ញារងសាលាដំបូងខេត្តប៉ៃលិនបានសហការជាមួយលោកអធិការស្រុកនិងមេប៉ុស្ដិ៍ស្ទឹងកាច់ចុះឆែកឆេរទីតាំងបញ្ចាំម៉ូតូខុសច្បាប់ដកហូតម៉ូតូចំនួន៩គ្រឿង

46

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់លោកអធិការនគរបាលស្រុកសាលាក្រៅ កាលពីវេលាម៉ោង ១៣និង០៥នាទី  ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២២ ករណីនេះដោយមានការឯកភាព ពីលោកស្នងការខេត្ត និងបទបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញា ដឹកនាំបញ្ជាដោយលោក ជា សា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តប៉ៃលិននិងលោក មាស សារ៉ន អធិការនគរបាលស្រុកសាលាក្រៅលោកបានដឹកនាំកម្លាំងផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ចុះឆែកឆេរផ្ទះដែលពាក់ព័ន្ធករណីរក្សាទុកម៉ូតូបញ្ចាំខុសច្បាប់ ៖

ម្ចាស់ទីតាំងទី១.ឈ្មោះ ហង់ សុបាលីយ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ ទីលំនៅរស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(ម្ចាស់ទីតាំង) ។

ទី២.ឈ្មោះ សុំ ភីណា ភេទប្រុស អាយុ ៣២ឆ្នាំ  មានទីលំនៅ  នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(អ្នកទទួលបញ្ជាំ)។

លោកអធិការស្រុកសាលាក្រៅបានបន្តថា÷ក្នុងការឆែកឆេរនោះបានរកឃើញម៉ូតូទទួលបញ្ចាំដោយខុសច្បាប់មានចំនួន ០៩គ្រឿង ក្នុងនោះមាន៖

 

ទី០១/ម៉ូតូ ម៉ាកស្គូពី ពណ៌ក្រហម  គ្មានស្លាកលេខ

ទី០២/ម៉ូតូ ម៉ាក វីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ

ទី០៣/ម៉ូតូ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៥  ពណ៌ខ្មៅ ពាក់ស្លាកលេខ  ប៉ៃលិន 1B-0562

ទី០៤/ ម៉ូតូ ម៉ាក Wave RSX ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1C-0853

ទី០៥/ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅស៊េរីឆ្នាំ ២០១៥  ពាក់ស្លាកលេខ សៀមរាប 1i-8506

ទី០៦/ម៉ូតូ ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ 1C-1128

ទី០៧/ម៉ូតូ ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-1680

ទី០៨/ ម៉ាកស្គូពី ពណ៌ ស ពាក់ស្លាកលេខប៉ៃលិន 1B-1447

ទី០៩/ម៉ូតូ ម៉ាកស្គូពី ពណ៌ ស ពាក់ស្លាកលេខ បាត់ដំបង 1AH-5332 ។

លោកអធិការបន្តទៀតថា÷ក្រោយពីការឆែកឆេររួច ម្ចាស់ទីតាំងនិងអ្នកទទួលបញ្ចាំទាំងពីរនាក់ខាងលើ ត្រូវបាននាំខ្លួនមកធ្វើការសាកសួរនិងព្រមទាំងម៉ូតូ ០៩គ្រឿង ត្រូវបានយកទៅធ្វើកំណត់ហេតុយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕