អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ រៀបចំពិធីឡើងភូមិគ្រឹះដ៏ធំស្កឹមស្កៃ នៅលើវិថីព្រះនរោត្តម ក្រោមការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន

206

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំពិធីឡើងភូមិគ្រឹះដ៏ធំស្កឹមស្កៃ នៅលើវិថីព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននាក់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបង្ហាញវត្តមានក្នុងពិធីនេះ។ បន្ថែមពីនេះក៏មានវត្តមានសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន , នាយឧត្តមសេនីយ៍ សៅ សុខា ថែមទៀត។ ក្រៅពីនោះ ក៏មានមហាសេដ្ឋី មន្ត្រីរាជការ អ្នកមុខអ្នកការនានា ជាច្រើនទៀតផងដែរ៕