ជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវជាតិលេខ ៤ ពលរដ្ឋត្រូវផ្អាកធ្វើដំណើរបណ្ដោះអាសន្ន

34

ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវជាតិលេខ ៤ សូមរកផ្លូវវៀងបណ្ដោះអាសន្នសិន។
តាមរយៈហ្វេសប៊ុក នៅថ្ងៃទី២៩ ខែកក្កដានេះ ឯកឧត្ដម វ៉ី សំណាង បានឱ្យដឹងថា សូមជម្រាបជូនដំណឹងដល់ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមរកផ្លូវវៀងបណ្ដោះអាសន្នសិន ( អាចប្រើប្រាស់ផ្លូវល្បឿនលឿន )។
ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា “មូលហេតុដោយជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវជាតិលេខ 4 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 107 108 ( កម្ពស់30cm )។ចំណុចទី2 គឺនៅគីឡូម៉ែត្រលេខ 99-100 ហើយភ្លៀងនៅតែបន្តធ្លាក់។ ដូច្នេះសូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ មេត្តាជ្រាបជាព័ត៌មាន”៕