ភ្នំពេញ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតប្រកាសថា ក្រុមការងារបច្ចេកទេសវារីអគ្គិសនីកំចាយនឹងបើកទ្វារទឹកចំនួន១កម្រិតកម្ពស់២ម៉ែត្រ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ដើម្បីរំដោះទឹកចេញពីទំនប់។
ការបើកទ្វារទឹកនឹងធ្វើឲ្យស្ថានភាពទឹកព្រែកកើនកម្ពស់ លើសពីថ្ងៃធម្មតា។ អាស្រ័យដូចនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់៕