ជាតិជនអនាមិក បង្កើតអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេក ជាឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ

47

(ខេត្តកំពត)៖ មានជនអនាមិក បានបង្កើតអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេក ដោយដាក់ឈ្មោះឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្កអោយមានការភាន់ច្រឡំ ពីសាធារណៈជន។

ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ឯកឧត្ដម មានអាខោនហ្វេកប៊ុក និងហ្វេក ប៊ុកផេកផ្លូវការ ដូចមានចែងក្នុងសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១។

ទន្ទឹមនេះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវដល់ជំនាញមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់វិធានការតាមផ្លូវច្បាប់៕