សៀមរាប៖ កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរស្រុកបន្ទាយស្រី និងអាជ្ញាធរខេត្តសៀមរាប បានចុះទប់ស្កាត់សំណង់របងធ្វើកាត់ទទឹងអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀមរាប ក្បៃជើងភ្នំគូលែន ក្មុងគោលបំណងឲ្យម្ចាស់អ្នកប្រព្រឹត្តិនោះ ដាច់ខាតត្រូវសិនហាមមិនឲ្យធ្វើបន្តទៀតឡើយ។
លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដានេះថា ក្រុមការងារស្រុក កាលពីថ្ងៃទី១៧ ខែកក្កដានោះ បានចុះទៅដល់ទីតាំងដែលជនល្មើសបានប្រព្រឹត្តិខុសច្បាប់លូចធ្វើរបងឆ្លងកាត់អូរធម្មជាតិមួយកន្លែង ដែលស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែងនោះ ដើម្បីបញ្ឈប់សកម្មភាពភ្មាមៗ តែម្តង ហើយម្ចាស់ដែលបានធ្វើរបងឆ្លងកាត់អូររបស់រដ្ឋនោះ ត្រូវបានអាជ្ញាធរស្រុកបន្ទាយស្រីធ្វើការកោះហៅឲ្យចូលខ្លួនមកដោះស្រាយនៅសាលាស្រុកនាថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ។
ជុំវិករណីខាងលើនោះ មហាជនបានលើកឡើងថា មនុស្សអើយមនុស្សសម័យនេះហើយស្អីក៏ហ៊ានធ្វើដែរ ដូចជាមិនខ្លាចច្បាប់ទម្លាប់សោះ។
ជាក់ស្តែងករណីខាងលើនេះ គេសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាប និងមានវិធានការផ្លូវច្បាប់ទៅលើម្ចាស់សំណង់មួយនេះជាក់ជាមិនខាន។