ខេត្តកំពង់ចាម៖ពិធីជួបសំណេះសំណាលជាមួយក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋចំនួន៤១៥នាក់ នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ជួន ចាន់ភារុណ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ។
ពិធីជួបសំណេះសំណាលមានការចូលរួមពីលោក លី មូសា សមាជិកក្រុមប្រឹក្សាស្រុក និងលោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិន ។
ឈ្លាតក្នុងឪកាសនោះផងដែរ ឯកឧត្តម ជួន ចាន់ភារុណ បានមានប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តម ខៀវ កញ្ញារិទ្ធ ប្រធានក្រុមការងារចុះជួបស្រុកកោះសូទិន ព្រមទាំងលោកជំទាវ និងបានថ្លែងអំណរគុណ កោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា លោកប្រធានក្រុមការងារមូលដ្ឋានភូមិ/ឃុំ កោះសូទិន ដែលបានចូលរួមចំណែកយ៉ាងសកម្ម ខិតខំប្រឹងប្រែងទាំងកាយ ទាំងចិត្ត ក្នុងការលៈបង់ពេលវេលា អនុវត្តកម្មវិធីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះឯកឧត្តម បានមានប្រសាសន៍បន្ដថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាសូមអញ្ជើញចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានិងគូសឱ្យចំនូវសន្លឹកឆ្នោតដែលពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តជាពិសេសគឺគណបក្សប្រជាជនកម្ពុជាតែម្ដង ហើយបើសិនជាពុកម៉ែ អ៊ុំពូមីង បងប្អូនធ្វើការគូសទៅលើសន្លឹកឆ្នោតមានការដាច់រលាត់និងសូមឱ្យបងប្អូនទាក់ទងទៅមន្ត្រីប្រចាំការនៅទីនោះដើម្បីដូរនៅសន្លឹកឆ្នោតថ្មីជៀសវៀងនៃការបាត់បង់នៅសន្លឹកឆ្នោតដែលពុកម៉ែបងប្អូនស្រលាញ់ ក៏ដូចជាការចូលរួមគ្នាឱ្យក្លាយជាសំឡេងតែមួយគឺ”បោះឆ្នោតដើម្បីសន្តិភាព” គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ រូបសញ្ញាទេវតា ដើម្បីបន្តនូវសុខសន្តិភាព និងការអភិវឌ្ឍ។
ជាចុងបញ្ចប់ឯកឧត្តម ជួន ចាន់ភារុណ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅមូលដ្ឋានភូមិ ឃុំ ក៏ដូចជាក្រុមគ្រួសារគណបក្សប្រជាជនទាំងអស់ ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន និងតែងតែស្រឡាញ់ពេញចិត្ត និងគាំទ្រ គណបក្សប្រជាជនកម្ពុជា យ៉ាងស្មោះស្ម័គ្ររហូតដល់បច្ចុប្បន្ន ដោយចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។