បាត់មិនឃើញចេញទៅធ្វើការរយៈពេល៤ថ្ងៃ ធំក្លិនស្អុ.យក្នុងបន្ទប់គាស់មើលឃើញចងកស.ម្លា..ប់ខ្លួន

40685

ភ្នំពេញ ៖ បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនផែស្ងួតសូ ងួន បន្ទាប់ពីប្រពន្ធនាំកូនចុះចោលជាង២ខែ ម្យ៉ាងបាត់មិនឃើញចេញពីបន្ទប់ទៅធ្វើការងារអស់រយៈពេល៤ថ្ងៃ ស្រាប់តែភាយធំក្លិនស្អុយកាន់តែខ្លាំងឡើងៗ ស្ទើរទ្រាំពុំបានចេញពីបន្ទប់ជួល ផ្អើលអ្នកជិតខាង  នាំគ្នាគេចចេញដោយសារក្លិនស្អុយពេក សមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រួសារគាស់បន្ទប់មើលទើបឃើញជនកសម្លាប់ខ្លួន ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខ២៩ ផ្លូវបេតុង ក្រុម៣ ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពបុរសខាងលើមានឈ្មោះ តែម សុវុទ្ធី អាយុ៤០ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនផែស្ងួតសូ ងួន ស្នាក់នៅបន្ទប់កើតហេតុខាងលើ  មានស្រុកកំណើតនៅផ្សារសាមគ្គី ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ចំណែកប្រពន្ធមានឈ្មោះ ទេព សុីថា អាយុ៣៦ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង មានកូនស្រី១នាក់ ឈ្មោះ តែម សុខលីនណារីន អាយុ១១ឆ្នាំ មុខរបរសិស្ស ។

បើតាមអ្នកជិតខាងបានឲ្យដឹងថា កន្លងមកគ្រួសារខាងលើរស់នៅមិនចុះសម្រុងគ្នា ខាងប្តីចេះតែឈ្លោះរករឿងប្រពន្ធកូន រហូតដល់ទ្រាំលែងបាន ប្រពន្ធនាំកូនស្រីចាកចេញទៅរស់នៅកន្លែងផ្សេងបាត់ មកដល់ពេលនេះ បុរសជាប្តីបាត់៤ថ្ងៃមិនឃើញចេញទៅធ្វើការ រហូតមកដល់ព្រឹកនេះ ភាយធំក្លិយស្អុយទ្រាំលែងបាន  ទើបប្រាប់បងប្អូនឲ្យទៅមើល ទើបដឹងថាបុរសខាងលើស្លាប់ក្នុងបន្ទប់ ដោយចងកសម្លាប់ខ្លួន ។

បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ ទេព សុីថា ត្រូវជាប្រពន្ធរបស់សពខាងលើ បានឲ្យដឹងថា ដោយសារប្តីចេះតែឈ្លោះរករឿងពេក ទើបទ្រាំលែងបាន ក៏សម្រេចចិត្តនាំកូនស្រី ចុះចោលទៅរស់នៅកន្លែងផ្សេងអស់រយៈពេលជាង២ខែមកហើយ ទោះជាតាមហៅឲ្យវិលមកវិញក៏លែងមកដែរ ទើបតែនៅព្រឹកនេះ ទទួលដំណឹងថាប្តីស្លាប់ក្នុងបន្ទប់ ។

សាកសពបុរសខាងលើ ស្លាប់ដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួល សមត្ថកិច្ចពិនិត្យ កោសល្យវិច័យរួច ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យនៅវត្តទឹកថ្លាតាមប្រពៃណី ៕